មេដឹកនាំ​និង​ប្រជាជន​វៀតណាម ចូលរួម​បុណ្យសព​អតីត​នាយករដ្ឋមន្ត្រី​ផាន់ វ៉ាន់ ខាយ​

3512
ចែករម្លែក

​នៅ​ថ្ងៃ​អង្គារ​នេះ មេដឹកនាំ​និង​ប្រជាជន​វៀតណាម​បាន​ជួបជុំគ្នា​នៅ​ក្រុង​ហូជីមិញ ដើម្បី​ចូលរួម​បុណ្យសព​ផ្លូវរដ្ឋ​របស់​សព​អតីត​នាយក​រដ្ឋ​​មន្ត្រី ផាន វ៉ាន់ ខាយ​(Phan Van Khai)​។​

​ពិធី​ផ្លូវការ​បានចាប់ផ្តើម​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ និង​បញ្ចប់​នៅ​ថ្ងៃ​ពុធ ដោយ​ក្នុងអំឡុង​ពេលនេះ​សព​លោក​ខាយ​ត្រូវ​តម្កល់ទុក​ក្នុង​វិមាន​​បង្រួបបង្រួម​ក្នុង​ទីក្រុង​ភាគខាងត្បូង​មួយ​នេះ​។​

​គណៈកម្មាធិការ​បុណ្យ​ដែលមាន​សមាជិក​៣៣​រូប ដឹកនាំ​ដោយ​អគ្គលេខាបក្ស ង្វៀន ភូ ត្រុ​ង​ដែល​បាន​សរសេរ​ក្នុង​សៀវភៅ​ភ្ញៀវ​ថា​«​លោក​​ខាយ គឺជា​មេដឹកនាំ​ប្រសើរ​ថ្លៃថ្លា​មួយរូប​របស់​បក្ស រដ្ឋ​និង​ប្រជាជន​វៀតណាម ដោយ​លោក​បាន​លះបង់​មួយជីវិត​របស់លោក​ដើម្បី​បុព្វ​​ហេតុ​បដិវត្តន៍​របស់​ប្រជាជាតិ​»៕​ដោយ​៖​វាសនា​

#