មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា​ច្រានចោល​ការផ្តល់ជូន​រប​ស់​ម៉ិ​ក​ស៊ិ​ក​និង​អ៊ុយ​រូ​ហ្គា​យ​ដើម្បី​សម្របសម្រួល​ការចរចា​ជាមួយ​លោក​ម៉ា​ឌូ​រ៉ូ​

387
ចែករម្លែក
  • 128
    Shares

​មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា​លោក​ហ្វ័​ន ក្វា​យ​ដូ បាន​និយាយថា លោក​បាន​បដិសេធ​ការផ្តល់ជូន​ពី​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​និង​អ៊ុយ​រូ​ហ្គា​យ​ដើម្បី​ចរចា​ជាមួយ​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​នៅ​មួយ​ថ្ងៃមុន​បាតុកម្ម​ទូទាំងប្រទេស​ត្រូវបានធ្វើ​ឡើង ដើម្បី​បង្កើន​សម្ពាធ​លើ​មេដឹកនាំ​សង្គមនិយម​រូបនេះ​ឱ្យ​ចុះ​ចេញពី​តំណែង​។​

​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​ទាំងពីរ លោក​ក្វា​យ​ដូ​បាន​ជំរុញ​ឱ្យ​ពួកគេ​គាំទ្រ​ការតស៊ូ​របស់​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដោយ​និយាយថា​ពួកគេ​គួរ​រក្សា​ជំហរ​អ​ព្យា​ក្រឹត្យ​។​

​លោក​ក្វា​យ​ដូ​និយាយថា “​នៅ​គ្រា​ប្រ​វ​ត្ដិ​សាស្ដ្រ​នេះ​ដែល​ប្រទេស​របស់​យើង​កំពុង​ឆ្លងកាត់ ដើម្បី​រក្សា​ជំហរ​អព្យាក្រឹត គឺ​ត្រូវ​ស្ថិតនៅ​ខាង​របប​ណា​ដែល​ផ្តន្ទាទោស​ចំពោះ​ការបង្ក​ឱ្យ​មនុស្ស​រាប់ម៉ឺន​នាក់​រងទុក្ខវេទនា ភាព​ស្រេកឃ្លាន​និង​ការ​និរទេស​ខ្លួន​រួមទាំង​ការស្លាប់​ផង​”​។​

​លោក​ក្វា​យ​ដូ​បានប្រកាស​ខ្លួន​គាត់​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​សប្តាហ៍​មុន​នៅ​ចំពោះមុខ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ផ្តួលរំលំ​រដ្ឋបាល​របស់លោក​ម៉ា​ឌូ​រ៉ូ ដែល​លោក​ចាត់ទុកថា “​ផ្តាច់ការ​”​។​

​លោក​បាន​អះអាងថា តំណែង​ប្រធានាធិបតី​បណ្តោះអាសន្ន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​ដទៃទៀត​ជាច្រើន​។​

​លោក​ក្វា​យ​ដូ​បាន​និយាយ​នៅក្នុង​លិខិត​មួយ​ទៅកាន់​ប្រធានាធិបតី​អ៊ុយ​រូ​ហ្គា​យ​លោ​កថា​បា​រ៉េ វ៉ា​ស្កេ​ស (Tabare Vazquez) និង​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក​អង់​ដ្រេ​ស ម៉ា​នូ​អែល ឡូ​ប៉េ​ស អូ​ប្រា​ដ័​រ (Andres Manuel Lopez Obrador) ថា អាទិភាព​របស់​បក្សប្រឆាំង​គឺ​ត្រូវ​បញ្ចប់​ការ​កាន់អំណាច​របស់លោក​ម៉ា​ឌូ​រ៉ូ​និង​នាំមក​នូវ​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​លក្ខណៈ​ប្រជាធិបតេយ្យ​។​

​សហរដ្ឋអាមេរិក​ក៏បាន​បដិសេធ​ការផ្តល់ជូន​ពី​ម៉ិ​ក​ស៊ិ​ក​អ៊ុយ​រូ​ហ្គា​យ​និង​បុរី​វ៉ា​ទី​កង់​ដើម្បី​សម្រុះសម្រួល​ការសន្ទនា​ផងដែរ​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ គឺ​លោ​កច​ន បូល​តុ​ន បាន​បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ម៉ា​ឌូ​រ៉ូ​និង​ទីប្រឹក្សា​របស់គាត់​គួរតែ​ចូលនិវត្តន៍​នៅ​ឆ្នេរ​ដ៏​ស្រស់ស្អាត​ណាមួយ​នៅ​ឆ្ងាយ​ពី​វេ​ណេ​ស៊ុយ​អេ​ឡា​៕ ដោយ៖ កញ្ញាដាលីស

លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ
#