មេដឹកនាំ​ប្រឆាំង​ដែល​អាមេរិក​គាំទ្រ​អាចជា​គោលដៅ​របស់​CIA​ក្រោយ​ការបះបោរ​យោធា​ជួប​បរាជ័យ

914
ចែករម្លែក

​រដ្ឋប្រហារ​មួយ​ដែល​គាំទ្រ​ដោយ​អាមេរិក​នៅវេ​ណេ​ស៊ុ​អេ​ឡា​មិន​បាន​ដំណើរការ​ល្អ​ទេ​ដោយ​កងទ័ព​និង​មន្ត្រីជាន់ខ្ពស់​ក្នុង​កងកម្លាំងប្រដាប់អាវុធ​នៅ​តែ​ឈរ​នៅ​ជាមួយ​ប្រធានា​​ធិបតី​ស្របច្បាប់ នី​កូឡាស ម៉ា​ឌូ​រ៉ូ​។​

​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​រុស្ស៊ី ស្ពុត​និក លោក Alfred de Zayas​មេធាវី​អាមេរិក​និង​សាស្ត្រាចារ្យ​Julia Buxton បាន​ចែករំលែក​ទស្សនៈ​របស់​គេ​អំពី​កិច្ចខិតខំ​មិនបាន​សំរេច​​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បណ្តេញ​លោក​ម៉ា​ឌូ​រ៉ូ​។​

​យោង​តាម​លោក​Alfred de Zayas​ដែល​ក៏​ជា​អ្នកនិពន្ធ​និង​ប្រវត្តិសាស្ត្រ និង​ជា​អតីត​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​សំរាប់​វេ​ណេ​ស៊ុយអេ​ឡា បរាជ័យ​របស់​រដ្ឋា​​ភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ដាក់​ជំនួស​លោក​ម៉ា​ឌូ​រ៉ូ ជាមួយ​មេដឹកនាំ​ប្រឆាំង​និង​ជា​ប្រធានាធិបតី​ប្រកាស​ដោយ​ខ្លួនឯង ហ្ស័​ន ក្វាយ​ដូ អាច​បណ្តាល​អោយ​អាមេរិក​ព្យាយាម​​ធ្វើឃាត​មេដឹកនាំ​ស្រប​ច្បាប់​វេ​ណេ​ស៊ុយអេ​ឡា​រូបនេះ​។​

​លោក​បាន​ប្រាប់​ស្ពុត​និកថា​«​ខ្ញុំ​ដឹង​ពី​ប្រភព​ដែល​អាច​ជឿ​ទុកចិត្តបាន​ថា អស់​ពេល​ជា​ច្រើន​ខែ​មក​ទ​លើ​ឥឡូវ អាមេរិក​បាន​ជះ​លុយ​សន្ធឹកសន្ធាប់​និង​សន្យា​អំណោយ​ផ្សេងៗ​ដល់​​យោធា​ដែល​ចាកចោល​ក្រុម​មក​ចុះចូល​ខាង​ក្រុមប្រឆាំង​។​វា​គ្មានអ្វី​ត្រូវ​មន្ទិល​ទៀត​ទេ ពួកគេ​បាន​ផ្តល់​លុយ​នៅ​រាល់​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ រួម​ទាំង​ការប៉ុនប៉ង​មិនបាន​សំរេច​​ដើម្បី​ធ្វើ​ឃាត​លោក​ម៉ា​ឌូ​រ៉ូ​។​អាមេរិក​នឹង​បន្ត​តាម​ផ្លូវ​នេះ និង​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​យក​ជីវិត​លោក​ម៉ា​ឌូ​រ៉ូ​»​។​

​ទោះជា​យ៉ាងណា យោង​តាម​លោក​Zayas អាមេរិក​នឹង​មិន​អាច​ឈាន​ដល់​គោលដៅ​របស់​ខ្លួន​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​វេ​ណេ​ស៊ុយអេ​ឡា មាត្រា​២៣៣ ចែងថា អនុ​ប្រធានាធិបតី​ក្នុង​​តំណែង លោក​ដែល​ស៊ី រ៉ូ​ឌ្រី​ហ្គោ នឹង​ក្លាយជា​ប្រធានាធិបតី​ស្តីទី មិនមែន​លោក​ក្វាយ​ដូ​ទេ ។​

​បើ​ដូច្នេះ អាច​មាន​សេណា​រី​យ៉ូ មួយទៀត នោះ​CIA​អាមេរិក​តាមរយៈ​បណ្តាញ​ណាមួយ​អាច​សម្លាប់​លោក​ក្វាយ​ដូ​តែម្តង​និង​ប្រើ​វា​ជា​លេស​សំរាប់​អន្តរាគមន៍​យោធា នេះ​បើ​តាម​​ទស្សនៈ​របស់​មេធាវី​ខាងលើ​។​

​លោក​បាន​ចោទសួរ​ថា​« ពិត​ហើយ វា​ខុស​ច្បាប់​ទាំងស្រុង តែ​តើ​មាន​ច្បាប់​អន្តរជាតិ​ណា​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ខ្លាចរអា​ទេ​?»​។​

​ការលើកឡើង​របស់​Zayas ស្របពេល​ដែល​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​John Bolton បាន​បញ្ជាក់​ជា​ថ្មី​ថា និយាយ​អំពី​វេ​ណេ​ស៊ុយអេ​ឡា រាល់​ជំរើស​ស្ថិតនៅ​លើ​តុ រួមទាំង​​អន្តរាគមន៍​យោធា​។​

Julia Buxton សាស្ត្រាចារ្យ នយោបាយ​នៅ​សកល​វិទ្យាល័យ​Central European University​បាន​និយាយ​ថា​សហគមន៍​អន្តរជាតិ​កាន់តែ​ព្រួយបារម្ភ​អំពី​សេណា​រី​យ៉ូយោ​ធា​។​ម៉ិក​​ស៊ិ​ក​និង​អាល្លឺម៉ង់ បានបញ្ជាក់​ថា អន្តរាគមន៍​យោធា​អាមេរិក​ណា​មួយ​នឹង​នាំ​ដល់​ផលវិបាក​ដ៏​អន្តរាយ​។​«​ខ្ញុំ​គិតថា អាល្លឺម៉ង់​និង​ម៉ិក​ស៊ិច រួម​ទាំង​ប្រទេស​ដទៃ​ទៀត​គិត​ត្រូវ​ដែល​​បារម្ភ​អំពី​ផលប៉ះពាល់​និង​ផលវិបាក​ពី​អន្តរាគមន៍​យោធា​អាមេរិក​ណាមួយ​។ វា​មិន​អាច​ទាយ​បាន​ណាស់​ចំពោះ​រដ្ឋាភិបាល​អាមេរិក​នៅ​ពេល​ឥឡូវ​»​។​

​ទោះជា​យ៉ាងណា ប្រធានាធិបតី​ត្រាំ កាលពី​ពេល​ថ្មីៗ​បាន​សុំ​អោយ​មាន​ការប្រយ័ត្នប្រយែង​ប្រើ​ពាក្យសម្តី​ធ្វើសង្គ្រាម​ក្នុងចំណោម​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​។​មើល​ទៅ​ទំនងជា​​ត្រាំ​ដូរ​ចិត្ត​ដោយ​មើលឃើញ​ការពិត​ថា ការបះបោរ​យោធា​កាលពី​ពេល​ថ្មីៗ​ដែល​ក្វាយ​ដូ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​បាន​ផល​ល្អ​នោះ បែរ​ជា​ជួប​បរាជ័យ ទាក់ទាញ​បាន​តែ​​កូនទាហាន​ជាង​ម្ភៃ​នាក់​៕​ដកស្រង់​ពីស្ពុត​និកដោយ​៖​វាសនា​

មេដឹកនាំ​ប្រឆាំង​ហ្ស័ន ក្វាយ​ដូ កំពុង​ធ្លាក់​ប្រជាប្រិយភាព​ក្នុងចំណោម​ក្រុមប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា​ក្រោយ​ដឹកនាំ​ការបះបោរ​ជួប​បរាជ័យ និង​រំពឹង​លើ​អន្តរាគមន៍​យោធា​អាមេរិក