មេដឹកនាំ​មី​យ៉ាន់​ម៉ា អ៊ុង សាន ស៊ូ​ជី លុបចោល​ការចូលរួម​ប្រជុំ​នៅ​អង្គការ​សហ​ប្រ​ហ​ជា​ជាតិ ស្របពេល​មាន​វិបត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា

106

​លោកស្រី អ៊ុង សាន ស៊ូ​ជី មេដឹកនាំ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​លុបចោល​ផែនការ​របស់លោក​ស្រី​ក្នុងការ​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ចុងខែ​នេះ ស្រប​ពេលដែល​​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​រូបនេះ ប្រឈម​ការ​ការស៊ើបអង្កេត​ជា​អន្តរជាតិ​ចំពោះ​វិបត្តិ​ជន​ភៀស​ខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់លោក​ស្រី​ដែល​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៣​ខែកញ្ញា​។​

​លោក ស តា​យ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​និយាយថា “​លោកស្រី អ៊ុង សាន ស៊ូ​ជី ជាទី​ប្រឹក្សា​រដ្ឋ​រូបនេះ នឹងមិន​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ​ទេ​”​។

​អ្នកនាំពាក្យ​រូបនេះ មិនបាន​ពន្យល់​អំពី​ការសម្រេចចិត្ត​នេះ​ទេ ប៉ុន្តែ បាន​និយាយថា អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក​ហិន​រី វ៉ាន់ ថ្យូ នឹង​ចូល​រួប​ប្រជុំ​កិច្ចប្រជុំ​កំពូល​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ក្រោយ​។​

​ការប្រកាស​នេះ បានកើត​ឡើង បន្ទាប់ពី​លោក ហ្សេ​អ៊ី​ត រ៉ា​អាត អាល់ ហ៊ូ​ស​សេន ប្រធាន​អង្គការសិទ្ធិមនុស្ស​រប​ស់​អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ថា​បាន​វាយប្រហារ​លើ​ក្រុម​ជន​ស៊ីវិល​រ៉ូហ៊ីង​យ៉ា​និង​បាន​ព្រមាន​ថា “​ការ​បោសសម្អាត​ជនជាតិភាគតិច​គឺ​ទំនងជា​កំពុង​ប្រព្រឹត្តទៅ​” ។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏​គ្រោង​ធ្វើ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ពុធ​នេះ (​ទី​១៣​ខែកញ្ញា​)​ផងដែរ ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នេះ ដែលនាំឱ្យ​មាន​ចំនួន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ច្រើនឡើង ដែល​រត់​ភៀសខ្លួន​ចូល​ប្រទេស​បង់​ក្លា​ដែ​ស​នោះ បាន​កើន​ឡើងដល់​៣៧០.០០០​នាក់​។ ពួកគេ​បាន​រត់​ចេញពី​អំពី​ហិង្សា​ដែល​បាន​កើតឡើង​នៅ​រដ្ឋ​រ៉ា​ឃី​ន ចាប់តាំងពី​ថ្ងៃទី​២៥​ខែសីហា នៅពេលដែល​ក្រុម​ជន​សកម្មប្រយុទ្ធ​មកពី​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម ដែល​បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ជាច្រើន​កន្លែង​របស់​ប៉ូលិស​ដោយ​បណ្តាលឱ្យមាន​ការវាយប្រហា​រ​បង្ក្រាប​ដ៏​ខ្លាំង ដោយ​យោធា​។​

​លោកស្រី អ៊ុង សាន ស៊ូ​ជី ដែល​កាលពី​ពេលមុនៗ ត្រូវបាន​ចាត់ទុក​ជាស​កម្ម​ជន​សិទ្ធិមនុស្ស​ដ៏​សកម្ម​និង​ដ៏​គោរព​ពី​សហគមន៍អន្តរជាតិ​នោះ ត្រូវបាន​រិះគន់ថា​មិនបាន​និយាយ​ការពារ​ក្រុម​ជន​ជ​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​នោះទេ​ហើយ​ក្រុម​ជ័យលាភី​រង្វាន់​ណូបែល​ជាច្រើន​នាក់ ក៏បាន​ថ្កោលទោស​លោកស្រី​ចំពោះ​ការ​សម្ងំស្ងៀម​បែបនេះ​របស់លោក​ស្រី​ផងដែរ​៕ ដោយ៖ សុខា

លោកស្រី អ៊ុង សាន ស៊ូ​ជី ស្ថិតនៅក្នុង​អំឡុងពេល​ធ្វើ​សន្និសីទកាសែត​មួយ​ជាមួយ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ណៃ​ពិដោ​កាលពី​ឆ្នាំមុន