មេដឹកនាំ​ម៉ាឡេស៊ី លោក អាន់​វ៉ា ត្រូវបាន​ចោទសួរ​ពាក់ព័ន្ធ​ការរំលោភ​ផ្លូវភេទ​

216
ចែករម្លែក

​ប៉ូលិស​បាន​ចោទសួរ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំ​គណបក្ស Parti Keadilan Rakyat (PKR) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែ​ធ្នូ​ជុំវិញ​ការចោទប្រកាន់ថា​លោក​បាន​រំលោភ​​អតីត​ជំនួយការ​បុរស​ម្នាក់​។​

​នេះ​ជា​រឿងអាស្រូវ​ចុងក្រោយ​បំផុត​ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​ជីវិត​នយោបាយ​របស់​អ្នកនយោបាយ​ជើងចាស់​នេះ​។​

​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម​បាន​ប្រាប់ សារព័ត៌មាន​AFP ថា​ប៉ូលិស​បាន​សួរចម្លើយ​ជុំវិញ​ការចោទប្រកាន់​ពី លោក ម៉ូ​ហាម​ម៉េដ យ៉ូ​សូ​ហ្វ រ៉​ធឺ​និង​ថា​លោក​បាន​បដិសេធ​ការ​ចោទ​​ប្រកាន់​។​

​សូម​រំលឹក​ថា សមាជិក​សភា​និង​ជា​បុគ្គល​រង់ចាំ​ចូល​ជំនួស​តំណែង​នាយករដ្ឋមន្ត្រី​ពី​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត​រូបនេះ បាន​ជាប់គុក​អស់​រយៈពេល​ជិត​១០​ឆ្នាំ បន្ទាប់ពី​លោក​​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ទោស​ពី​បទ​រួមភេទ​ជាមួយ​អ្នកជំនួយការ​ប្រុស​ម្នាក់​។ ទាំង​រូប​លោក​និង​ក្រុម​អ្នកគាំទ្រ​បាន​និយាយ​ថា​ការចោទប្រកាន់​ទាំងនោះ គឺ​មាន​បំណង​​បំផ្លាញ​ជីវិត​នយោបាយ​របស់លោក​។​

​ការ​រួមភេទ​រវាង​បុរស​ជា​ការ​ខុស​ច្បាប់​នៅ​ក្រោម​ច្បាប់​របស់​ប្រទេស​ដែល​មាន​ជនជាតិ​អ៊ីស្លាម​ភាគច្រើន​នេះ​។​

​បន្ទាប់​ពី​សម្ព័ន្ធភាពរ​បស់​លោក​បាន​ទទួល​ជ័យជម្នះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំមុន លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​និង​លើកលែង​​ទោស​។​ប៉ុន្តែ ភាព​តានតឹង​ផ្នែក​នយោបាយ​បាន​កើនឡើង​យ៉ាង​ខ្លាំង ដោយសារតែ​លោក មហា​ធៀ មហា​ម៉ា​ត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម​បាន​បដិសេធ​​មិន​និយាយ​ច្បាស់ ថា​តើ​ពេល​ណា​លោក​នឹង​ប្រគល់​តំណែង​នាយករដ្ឋមន្ត្រី​តាម​ការសន្យា​ធ្វើ​ពាក់កណ្តាល​អាណត្តិ​ម្នាក់​ចំ​ពេល​មាន​ជម្លោះ​ដណ្តើម​អំណាច​នៅក្នុង​បក្ស​PKR នេះ​។​

​ការចោទប្រកាន់​ចុងក្រោយ​នេះ បាន​កើតឡើង​ចំ​ពេល​គណបក្ស​ត្រៀម​បើក​សមាជ​ប្រចាំឆ្នាំ ជាហេតុ​នាំ​អោយ​មាន​ការ​ប៉ះទង្គិច​រវាង​ក្រុមគាំទ្រ​ម្ខាងៗ​៕​ដោយ​៖​សុខា​/sn

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​និយាយថា លោក​ត្រូវបាន​សួរនាំ​នៅ​ទីស្នាក់ការ​ប៉ូលិស​អស់​រយៈពេល​ជិត​១​ម៉ោង​