មេដឹកនាំ​របប​យោធា​ថៃ​ផ្តល់​ពេល​៧​ថ្ងៃ​អោយ​អាជ្ញាធរ​ខេត្ត​ឈៀង​ម៉ៃ​ចាត់ការ​រឿង​ផ្សែង​អ័ព្ទ​

373
ចែករម្លែក
  • 11
    Shares

​មេដឹកនាំ​របប​យោធា​ថៃ លោក ប្រា​យុទ្ធ ចាន​អូ​ចា កាលពី​ថ្ងៃ​អង្គារ​ទី​២​មេសា​បាន​ផ្តល់​ពេល​៧​ថ្ងៃ​ដល់​អាជ្ញាធរខេត្ត​និង​ក្រុង​ឈៀង​ម៉ៃ ដែល​ទទួលរង​ផ្សែង​អ័ព្ទ​ដ៏​ខ្លាំង​នេះ​ដើម្បី​ចាត់​​វិធានការ​ដោះស្រាយ​បញ្ហា​ការពុល​បរិស្ថាន​ដែល​កាន់តែ​អាក្រក់​ឡើង​នេះ​ដែល​បាន​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​តំបន់​ទេសចរណ៍ ។​

​ទីក្រុង​ឈៀង​ម៉ៃ ត្រូវ​បាន​គ្របដណ្តប់​លើ​ដោយ​ខ្យល់អាកាស​អាក្រក់​ខ្លាំង​ឡើង​ចាប់តាំងពី​ថ្ងៃអាទិត្យ​មក ដោយ​កម្រិត​គុណភាព​ខ្យល់​បង្ក​គ្រោះថ្នាក់​ដែល​ហៅថា​PM2.5 នេះ​​បាន​កើនឡើង​ខ្ពស់​ដល់​កម្រិត​480 ដោយ​កម្រិត​ចាប់ពី​ជាង​300​ឡើង​ទៅ​នោះ​ត្រូវបាន​ចាត់ថ្នាក់​ថា​ជា ” គ្រោះថ្នាក់​” ។ នេះ​បើ​យោ​តាម​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​អាកាស​Air Quality Index ។​

​ដោយ​ផ្ទុយ​ពីនេះ នៅ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា បាន​កើន​កម្រិត​ដល់​228 ខណៈ​ដែល ទីក្រុង​ប៉េកាំង ប្រទេស​ចិន​វិញ គឺ​កើន​ដល់​161​តែប៉ុណ្ណោះ​។​

​វិបត្តិ​បរិស្ថាន​ពុល​នៅ​ឈៀង​ម៉ៃ គេ​ឃើញ​ប្រជាពលរដ្ឋ​អ្នកលក់​តាម​ចិញ្ចើមថ្នល់ និង ព្រះសង្ឃ​ពាក់​ម៉ាស់​ការពារ​ហើយ​យ៉ាងហោចណាស់ សាកលវិទ្យាល័យ​ចំនួន​២​ត្រូវ​បាន​បិទ​។​

​ការដុត​បំផ្លាញ​ស្មៅ​នៅ រដូវប្រាំង​ត្រូវបាន​ស្តីបន្ទោស​ជា​យូរ​មក​ហើយ​ដោយ​វា​បង្ក​ឱ្យមាន​គុណភាព​ខ្យល់អាកាស​មិនល្អ​ប៉ុន្តែ ផ្សែង​អ័ព្ទ​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ដោយ​ការរីក​លូត​​លាស់​ខាង​ឧស្សាហកម្ម​និង​ការកើនឡើង​នៃ​យានយន្ត​នៅលើ​ផ្លូវ​៕ដោយ៖សុខា/sn

យន្តហោះ ហោះ​ពីលើ​ក្រុង​ឈៀង​ម៉ៃ ដែល​គ្របដណ្តប់​ដោយ​ផ្សែង​អ័ព្ទ​កាលពី​ថ្ងៃ​អង្កា​រ​