មេដឹកនាំ​សាសនា​ទាំងអស់ រួមគ្នា​លុបបំបាត់​គ្រឿងញៀន​

1181
ចែករម្លែក

​កំពង់ចាម​: គណ​ចលនា​សាសនា​ខេត្តកំពង់ចាម​, ការិយាល័យ​ធម្មការ និង​សាសនា ស្រុក​កងមាស អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខេត្តកំពង់ចាម បាន​សហការ​រៀបចំ​វេទិការ ប្រយុទ្ធប្រឆាំង​និង​ការ ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​ជួប​សំណេះសំណាល​ជាមួយ មេដឹកនាំ​សាសនា​លោក​អាចារ្យ​ទូទាំង​ស្រុក​សរុប​១៩៥​អង្គ​/​នាក់ នៅ​វត្ត​អង្គរ​បាន កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ឃុំ​អង្គ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម​។​

​លោក សេង សុ​មុនី អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា​, ប្រធាន​គណ​ចលនា សាសនា​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​លោកស្រី មិន ច​ណ្ឌី​ណែ​ត អនុរដ្ឋលេខាធិការ ក្រសួង​ធម្មការ និង​សាសនា លោក មិន ម៉ា​ដេ​ត អគ្គនាយករង​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ធម្មការ និង​សាសនា លោក អ៊ុន សុផល អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​តំណាង​គណ​អភិបាលស្រុក មេឃុំ​អាជ្ញាធរ​ដែនដី កងកម្លាំង​ទាំងបី​ផ្នែក​ស្រុក​ផងដែរ​។​

​ក្នុងឱកាស​នោះ ក៏បាន​លើក​ពី​ការ អភិវឌ្ឍ​ជាតិ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ឲ្យ​លុបបំបាត់​គ្រឿងញៀន​ខុសច្បាប់​នៅ​ទូទាំងប្រទេស​, ច្បាប់​ចរាចរណ៍​, អហិង្សា​ធម៌​សុខសន្តិភាព រួមទាំង​បរិស័ទ គ្រប់​សាសនា ផងដែរ ដោយ​ឈរលើ​គោលការណ៍​សំខាន់ៗ គឺ​៖ ១) សាសនា​ប្តេជ្ញា​រួមគ្នា អប់រំ ផ្សព្វផ្សាយ លុបបំបាត់​គ្រឿងញៀន តាមរយ​:​ការ​ទេសនា​, ២)​បន្ត​ការអប់រំ និង​ចុះ​ជួប​ដោយផ្ទាល់ ក្នុង​សហគម​ន៏ ឱ​ពុក ម្តាយ អាណាព្យាបាល បរិស័ទ សាលារៀន ដែល​នៅ​ជិត បំផុត ដោយ​ប្រើប្រាស់​យន្តការ បំបាត់ អំពើហិង្សា គោរព​ច្បាប់​ចរាចរណ៍ បញ្ចៀស​ជំងឺអេដស៍ មេរោគ​អេដស៍​, ៣) លើកកម្ពស់​សិទ្ធិ​កុមារ​, ៤) ផ្តល់​ក្តី​ស្រឡាញ់​ដល់​កុមារ​, ៥) គោលការណ៍​គ្រឹ​ស្ត កុមារ​ជា​ទំពាំង​ស្នង​ឫស្សី​, ៦) រួមគ្នា​រក្សា​សន្តិភាព នៅក្នុង​សង្គម ជាមួយ​រាជរដ្ឋាភិបាល​, ៧)​ប្តេជ្ញា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ គ្នា​និង​បោះឆ្នោត​ជូន​គណបក្ស​
​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី ២០ ឲ្យ​បាន​មួយរយ​ភាគរយ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ២០១៨​ខាងមុខនេះ​៕ ល​