មេដឹកនាំ​សាសនា​អ៊ីស្លាម ត្រូវបាន​ចាប់ខ្លួន​ក្នុងការ​ជាប់ទាក់ទង​នឹង​ការស្លាប់​របស់​នាង គីម កា​ដា​សៀន ប៉ា​គី​ស្ថាន​

436

​ប៉ូលិស​បាន​ចាប់ខ្លួន​មេដឹកនាំ​សាសនា​អ៊ីស្លាម​ម្នាក់​ពីបទ​ជាប់ទាក់ទង​នឹង​ការស្លាប់​របស់​តារាភាពយន្ត​របស់​ប៉ា​គី​ស្ថាន រហស្សនាម នាង គីម កា​ដា​សៀន ដែល​ត្រូវបាន​គេ​សម្លាប់ បន្ទាប់ពី​បាន​បង្ហោះ​រូបភាព​ស្រើបស្រាល​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​។​

​នាង កាន់​ឌៀល បា​ឡុ​ច (Qandeel Baloch) តារា​បណ្តាញ​ទំនាក់ទំនង​សង្គម អាយុ​២៦​ឆ្នាំ ត្រូវបាន​ប្រហារជីវិត​ដោយ​ព្យួរ​ក​កាលពី​ខែកក្កដា​ឆ្នាំមុន និង បងប្អូន​ប្រុស​របស់​នា​ង ឈ្មោះ មូ​ហា​ម៉ាត់ វា​ស៊ីម (Muhammad Waseem) បាន​សារភាព​ចំពោះ​ការសម្លាប់​នេះ​។ ករណី​របស់គាត់ មិនទាន់​បញ្ជូនទៅ​តុលាការ​នៅ​ទីក្រុង​ម៉ា​ល់តា​ន់ ប្រទេស​ប៉ា​គី​ស្ថាន​នៅឡើយ​ទេ ហើយ​កាលពី​ថ្ងៃ​ពុធ ទី​១៨ តុលា ប៉ូលិស​បាន​ចាប់ខ្លួន​មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ពីបទ​មានការ​ជាប់ទាក់ទង​ក្នុងការ​សម្លាប់​នេះ​។

​នាង កាន់​ឌៀល បា​ឡុ​ច បាន​ល្បីឈ្មោះ​ចំពោះ​ការថត​ស៊ែ​ល​ហ្វី (Selfie) ដ៏​ស៊ិ​ច​ស៊ី​ស្រើបស្រាល​របស់​នាង​តាមបែប​បស្ចិមប្រទេស ប៉ុន្តែ​បាន​បង្កឱ្យមាន​ការជំទាស់​ប្រឆាំង​នៅ​ប្រ​ទេ​អ៊ីស្លាម​មួយ​នេះ​។​

​ក្រុម​រដ្ឋអាជ្ញា​បាន​ជំរុញ​តុលាការ​ធ្វើការ​ចោទប្រកាន់​ប្រឆាំង​លោក មូ​ហ្វ​ធី អាប់​ឌុល កា​វី (Mufti Abdul Qavi) មេដឹកនាំ​សាសនា​នេះ ។ គាត់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​។​

​កំណត់ត្រា​ទូរ​ស័ព​របស់គាត់ បាន​បង្ហាញថា គាត់​បាន​ទាក់ទង​ជាមួយ លោក មូ​ហា​ម៉ាត់ វា​ស៊ីម បន្ទាប់ពី គាត់ មាន​បញ្ហា​ជាមួយ នាង កាន់​ឌៀល បា​ឡុ​ច កាលពីដើម​ឆ្នាំមុន​។ គាត់​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​របស់គាត់​នៅក្នុង​គណៈ​កម្ម​ធិ​ការ​រដ្ឋាភិបាល ហើយ​ត្រូវបាន​ស្តីបន្ទោស​
​ដោយ​ក្រុមប្រឹក្សា​កិច្ចការ​សាសនា បន្ទាប់ពី​នាង កាន់​ឌៀល បា​ឡុ​ច បាន​បញ្ចេញ​រូបថត​របស់​នាង​ជាច្រើន​សន្លឹក​ជាមួយនឹង​គាត់ នៅ​បន្ទាប់​សណ្ឋាគារ​មួយ ពោលគឺ​ពីរ​បី​សប្តាហ៍ នៅមុន​ការស្លាប់​របស់​នាង​៕ ដោយ៖ សុខា

លោក មូ​ហា​ម៉ាត់ វា​ស៊ីម បងប្អូន​ប្រុស​របស់​នា​ង កាន់​ឌៀល បា​ឡុ​ច (​រូប​ជាប់​ខ្នោះដៃ​)
​លោក មូ​ហ្វ​ធី អាប់​ឌុល កា​វី មេដឹកនាំ​សាសនា
នាង កាន់​ឌៀល បា​ឡុ​ច