នាយកប្រតិបត្តិហុងកុង លោកស្រ ការី ឡាម និយាយថាលោកស្រីមិនដែលសុំការអនុញ្ញាតពីចិនដើម្បីលាឈប់ទេជុំវិញវិបត្តិនយោបាយជាប្រវត្តិសាស្ត្រដែលកំពុងធ្វើអោយវឹកវរជាប់គាំងទីក្រុងហិរញ្ញវត្ថុអាស៊ីនេះអស់ពេល៣ខែមកហើយ តែបានទទួលស្គាល់ថាលោកស្រីបានពិភាក្សាការខិតខំតស៊ូរបស់លោកស្រីក្នុងជំនួបបិទទ្វារមួយជាមួយមេដឹកនាំធុរកិច្ចកាលពីពេលថ្មីៗ។
ក្នុងសន្និសីទកាសែតសារព័ត៌មានមួយកាលពីព្រឹកថ្ងៃអង្គារទី៣កញ្ញា លោកស្រីឡាម បានថ្កោលទោសការលេចព័ត៌មានសម្លេងនៃជំនួបបិទទ្វារជាមួយក្រុមមេដឹកនាំជំនួញ្ដោយចាត់ទុកវាជាអំពើមិនអាចទទួលយកបាន។
លោកស្រីបាននិយាយថា លោកស្រីបានប្តេជ្ញាចិត្តមើលទីក្រុងនេះឆ្លងកាត់ចលាចល និងគ្រាន់តែចង់ពន្យល់ថា វាមិនជា«ជំរើសងាយស្រួល»ឡើយសំរាប់នរណាម្នាក់ចាកចេញក្រោមកាលៈទេសៈដូច្នេះ។
លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា«ខ្ញុំមិនដែលបានដាក់ពាក្យសុំលាឈប់ទៅកាន់រដ្ឋាភិបាលកណ្តាល។ខ្ញុំមិនទាំងបានគិតអំពីការពិភាក្សាស្តីពីការលាឈប់ណាមួយជាមួយរដ្ឋាភិបាលកណ្តាល។ជំរើសមិនលាឈប់មិនជាជំរើសផ្ទាល់របស់ខ្ញុំទេ»។
ការលើកឡើងរបស់លោកស្រីឡាម កើតឡើងក្រោយរលកតវ៉ាថ្មីមួយនៃការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ រួមមានការប៉ះទង្គិចដែលបាតុករចោលគ្រាប់បែកសាំងដាក់ប៉ូលិស ហើយប៉ូលិសឆ្លើយតបដោយប្រើឧស្ម័នហៀរទឹកភ្នែក រថយន្តបាញ់ទឹកនិងគ្រាប់កាំភ្លើងជ័រ។
លោកស្រីឡាម តាំងពីមុនមកក៏បានបដិសេធការទាមទាររបស់បាតុករ រួមមានការលុបចោលច្បាប់បត្យាប័នទាំងស្រុង ការលាឈប់របស់លោកស្រីនិងការស៊ើបអង្កេតលើអំពើរបស់ប៉ូលិស។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃអង្គារថា លោកស្រីឡាំ បានប្រាប់មេដឹកនាំធុរកិច្ចកាលពីសប្តាហ៍មុនថា លោកស្រីបានបង្កអោយមានភាពវឹកវរដែលមិនអាចអត់ឳនបាន ដោយសារតែការបញ្ចេញពង្រាងច្បាប់បត្យាប័នដែលឥឡូវផ្អាកចោលហើយមួយ ដែលនឹងអនុញ្ញាតអោយនាំខ្លួនជនសង្ស័យពីហុងកុងទៅកាត់ទោសនៅតុលាការចិនដីគោកក្រោមគណបក្សកុំម្មុយនីស្ត។
លោកស្រីឡាំបាននិយាយថាលោកស្រីនឹងចុះចេញពីតំណែង បើលោកស្រីមានជំរើស ៕ដោយ៖វាសនា
សន្និសីទកាសែតរបស់ឡាម កើតឡើងមុនសន្និសីទកាសែតនៅរសៀលថ្ងៃអង្គារ របស់ការិយាល័យកិច្ចការហុងកុងនិងម៉ាកាវ ដែលជាអង្គការគ្រប់គ្រងរបស់ចិនសំរាប់ទីក្រុងនេះ