មេដឹកនាំ​ហ្វីលីពីន​សង្ស័យថា​លោក​កើត​មហារីក តែ​រង់ចាំ​ការពិនិត្យ​សិន​

3187
ចែករម្លែក
  • 22
    Shares

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធឺតេបានលើកឡើងអំពីបញ្ហាសុខភាពរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ទី៤តុលានៅពេលដែលលោកបាននិយាយនៅក្នុងសុន្ទរកថាសាធារណៈថា លោកបានទៅមន្ទីរពេទ្យសម្រាប់ការធ្វើតេស្តពិនិត្យជំងឺ គឺមួយថ្ងៃបន្ទាប់ពីលោកបានខកខានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនិងកិច្ចប្រជុំមួយផេ្សងទៀត។

លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បានបាត់មុខពីសាធារណៈជន កាលពីមុនផងដែរ។ លោកមិនត្រូវបានគេឃើញអស់រយៈពេលមួយសប្តាហ៍កាលពីឆ្នាំមុន ដែលជំរុញឱ្យមានការសង្ស័យថាលោកមានជំងឺ។ បន្ទាប់មក រដ្ឋាភិបាលនេះបាននិយាយថា ការប៉ាន់ប្រមាណនោះគឺ គ្មានមូលដ្ឋាន។

ប៉ុន្តែនេះជាលើកទីមួយដែលលោក ហាក់ដូចជាអាចបញ្ជាក់បានថាលោអាចមានបញ្ហាសុខភាព។

លោក រ៉ូឌ្រីហ្គោ ឌូធឺតេ អាយុ៧៣ឆ្នាំនេះ បាននិយាយនៅពិធីពិសាអាហារពេលល្ងាចដែលលោកបានធ្វើសម្រាប់ទាហាននិងមន្រ្តីប៉ូលីសនៅវិមានប្រធានាធិបតីនៅក្នុងការថ្លែងសុន្ទរករបស់លោកថា” ខ្ញុំមិនដឹងថាខ្ញុំកំពុងមានបញ្ហាសុខភាពអ្វីទេ ប៉ុន្តែខ្ញុំត្រូវរង់ចាំការពិនិត្យមើលសិន។ប៉ុន្តែខ្ញុំនឹងប្រាប់អ្នក បើសិនវាជាជម្ងឺមហារីកនោះ ” ។

លោក សាល់វ៉ាដឺ មេឌីយ៉ាលដី លេខាធិការប្រតិបត្តិបានបញ្ជាក់ថា ប្រធានាធិបតីរូបនេះ បានឱ្យពេទ្យពិនិត្យមើលពោះវៀនធំកាលពីថ្ងៃពុធដែលជានីតិវិធីមួយ ដែលប្រធានាធិបតីនេះ បានធ្វើជារៀងរាល់ឆ្នាំ” ។ លោកបាននិយាយថា លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បានទទួលការធ្វើតេស្តពិនិត្តមើលដូចគ្នានេះ កាលពី៣សប្តាហ៍មុនផងដែរ។

ប៉ុន្តែ លោក ហារី រ៉ូក (Harry Roque ) អ្នកនាំពាក្យរបស់ប្រធានាធីបតីនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក រ៉ូឌ្រីហ្គោ ឌូធឺតេ មានការនឿយហត់ ហើយបានឈប់សម្រាកមួយថ្ងៃ ហើយ អ្នកនាំពាក្យនេះ បានបដិសេធពាក្យចចាមអារ៉ាមដែលថា​ លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បានចូលសម្រាក់នៅមន្ទីរពេទ្យនោះ៕ដោយ៖សុខា/sn

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឺតេ

#