មេដឹកនាំ​ហ្វីលីពីន ដក​ប្រទេស​ចេញពី​កិច្ចព្រមព្រៀង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ

1192
ចែករម្លែក

​ប្រធានាធិបតី​លោក លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៤​ខែមីនា​ថា​លោក​កំពុង​ទាញ​ប្រទេស​ហ្វីលីពីន​ចេញពី​សន្ធិសញ្ញា​​ដែល​គាំទ្រ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​( ICC) ស្រប​ពេលដែល​តុលាការអន្តរជាតិ​នេះ កំពុង​ពិនិត្យមើល​ការបង្ក្រាប​ប្រឆាំង​គ្រឿងញៀន​​ដ៏​បង្ហូរឈាម​ដែល លោក​បាន​កំពុង​ដឹកនាំ​ធ្វើ​នេះ ។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ដូច្នេះ ខ្ញុំ​សូម​ប្រកាស​និង​ជូនដំណឹង​ជាមុន​ថា​ហ្វីលីពីន​នឹង​ដក​​ការផ្តល់​សច្ចាប័ន​រប​ស់​ខ្លួន​ពី​លក្ខន្តិកៈ​ក្រុង​រ៉ូម (​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​)​នេះ ភ្លាមៗ​។​

​តុលាការ​ICC ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ បានប្រកាស​កាលពី​ខែ​មុន​ថា ខ្លួន​បាន​បើក​ការស៊ើបអង្កេត​ជាបឋម​លើ​ការបង្ក្រាប​​ប្រឆាំង​គ្រឿងញៀន​ដ៏​បង្ហូរ ដែល​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​នេះ​។​

​ប៉ូលិស​បាន​និយាយថា​ពួកគេ​បានសម្លាប់​ជនសង្ស័យ​គ្រឿងញៀន​ជិត​៤.០០០​នាក់ ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​នេះ ​ខណៈដែល​ក្រុម​សិទ្ធិមនុស្ស​បាន​អះអាងថា​ចំនួន​អ្នកស្លាប់​មាន​ចំនួន​ច្រើនជាង​៣​ដង​នៃ​ចំនួន​ដែល ក្រុម​អាជ្ញាធរ​បានផ្តល់​នោះ ។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​ជំរុញឱ្យមាន​ការសម្លាប់​មនុស្ស​ដ៏​ច្រើន​នេះ​បានធ្វើឱ្យ​ប្រទេស​ហ្វីលីពីន​ក្រោម​ការ​​ដឹកនាំ​របស់លោក ក្លាយជា​ប្រទេស​អាស៊ីអាគ្នេយ៍​ដំបូង​គេ​ដែល​ត្រូវបាន​ដាក់ឱ្យ​ពិនិត្យ​ជាបឋម ដោយ​ក្រុម​រដ្ឋអាជ្ញា​របស់​តុលាការ​ICC ​នេះ ៕​ដោយ​៖​សុខា​


​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ​ខឹង​តុលាការ ICC យ៉ាងខ្លាំង​ដែល​បាន​បើក​ការស៊ើបអង្កេត​ជាបឋម​ទៅលើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​​ដែល​សម្លាប់​មនុស្ស​ដ៏​ច្រើន​នេះ