មេដឹកនាំ​ហ្វីលីពីន ឌូ​ធឺ​តេ ស្ថិត​នៅក្នុង​ចំណោម​មេដឹកនាំ​ពិភពលោក​ដ៏​មាន​ឥទ្ធិពល​បំផុត​

991
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌូ​ធឺ​តេ ត្រូវ​បាន​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ខ្ពស់​ជាងគេ​នៅក្នុង​ចំណាត់ថ្នាក់​នៃ​ទស្សនា​វ​ដ្តី Forbes នៅ​ឆ្នាំ​នេះ​ក្នុងនាម​ជា​មនុស្ស​ដែល​​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក ដោយ​លោក​ឡើង​ពី​ចំណាត់ថ្នាក់​ទី​៧០​កាលពី​ឆ្នាំ​២០១៧​មក​ទី​៦៩ នៅ​ឆ្នាំ​នេះ​។​

​ទស្សនា​វ​ដ្តី Forbes បាន​យោង​ដល់​សង្គ្រាម​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​ដែល​បាន​នាំឱ្យ​មាន​ការសម្លាប់ មនុស្ស​រាប់ពាន់​នាក់​នៅ​ប្រទេស​នេះ​។​

​ទស្សនា​វ​ដ្តី​នេះ បាន​និយាយថា ពាក្យសម្តី​ជេរប្រមាថ​ដ៏​អាក្រក់​បំផុត​របស់ លោក រ៉ូ​ឌ្រី​ហ្គូ ឌូ​ធឺ​តេ​ការហៅ អតីត​ប្រធានាធិបតី​អាមេរិក​លោក អូ​បា​ម៉ា​ថា “​កូន​ស្រីសំផឹង​”​ហើយ​បាន​ប្រើ​ពាក្យសម្តី​ដ៏​អាក្រក់ៗ​ទៅ​លើ​គូ​ប្រជែង​”​បាន​ធ្វើ​អោយ​រូបលោក​ជា​ការចាប់អារម្មណ៍​របស់​សារព័ត៌មាន ។​

​ប្រធានាធិបតី​ចិន លោក ស៊ី​ជីន ពីង បាន​កាន់កាប់​ចំណាត់​ថ្នាក់​កំពូល​គេ ដោយ​រុញ​ទម្លាក់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ដែល​បាន​ជាប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​​គេ​នេះ អស់​រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា​។​

​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន បាន​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​២ ដែល​តាម​ពីក្រោយ ដោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក លោកស្រី អង់​ហ្គេ​ឡា មឺ​គែល​(Angela Merkel) អធិការបតី​អាល្លឺម៉ង់​និង លោក ជេ​ហ្វ បី​ហ្សូ​ស (Jeff Bezos ) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​Amazon របស់​អាមេរិក​៕

​​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌូ​ធឺ​តេ ក្លាយជា​ចំណាប់អារម្មណ៍​របស់​សារព័ត៌មាន​ដោយសារ​លោក​ប្រើ​សម្តី​អាក្រក់ៗ​