មេដឹកនាំ​អាវ​ក្រហម​ថៃ ថា មិន​ចុះ​ញ៉ម ទោះបីជា លោក​ចាក់​តុ​ផន ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ក៏ដោយ​

818

​មេដឹកនាំ​អាវ​ក្រហម​ថៃ បាន​ប្តេជ្ញា​បន្ត​ការតស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ទោះបីជា​ប្រធាន​នៃ​ក្រុម​ចលនា​ន​យោ​យ​បាយ​របស់លោក​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​មួយឆ្នាំ​ក៏ដោយ​។​

​លោក ណា​តា​វុ​ធ សៃ​គឿ អគ្គលេខាធិការ​នៃ​គណបក្ស​រណសិរ្ស​បង្រួបបង្រួម​ប្រជាធិបតេយ្យ​ប្រឆាំង​ការដឹកនាំ​ផ្តាច់ការ (UDD) បាន​និយាយប្រាប់​ទូរ​ស្សន៍ Peace TV កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កក្កដា បន្ទាប់ពី​លោក ចាក់​តុ​ផន ព្រំ​ផាន់ ប្រធាន​បក្ស​UDD​នេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​មួយឆ្នាំ​ពីបទ​និយាយ​បរិហារកេរ្តិ៍ អតីត​នាយករដ្ឋមន្ត្រី លោក អាប់​ភី​ស៊ីត វេចា​ជីវ៉ា កាលពី​ឆ្នាំ​២០០៩ ថា “​បេះដូង​របស់​យើង មានការ​ឈឺចាប់​ខ្លាំង ប៉ុន្តែ នៅពេលដែល យើង​ជ្រើសរើស​ដើរកាត់​ភ្លៀង យើង​ដឹង​ហើយ​ថា យើង​នឹង​ទទឹកភ្លៀង​និង​រងា​។ យើង​ជឿថា យើង​នឹងត្រូវ​បានទទួល​ស្គាល់​ដោយ​សង្គម ដោយសារតែ យើង​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ និង​សមភាព ហើយ យើង​មិន​មានបំណង​ធ្វើការ​សងសឹក​នោះទេ​”​។​

​លោក សៃ​គឿ បាន​និយាយថា ” សេរីភាព​នៃ​ក្រុម​មេដឹកនាំ​UDD គឺ មិន​សំខាន់​ជាង​សេរីភាព​នៃ​អ្នក​ទាំងឡាយណា​ដែលមាន​ទស្សន​និង​មនោគមវិជ្ជា​ដូចគ្នា​នោះទេ ។ សេរីភាព​របស់លោក ចាក់​តុ​ផន ព្រំ​ផាន់ ត្រូវបាន​ដកហូត នៅពេលនេះ ស្រប​ពេលដែល សេរីភាព​របស់​បងប្អូន​របស​យើង ក៏ត្រូវ​បាន​ដកហូត​ផងដែរ ។ យើង មិនមាន​សេរីភាព​ទេ “​។​

​លោក សៃ​គឿ បាន​បន្ថែមថា ” បេះដូង​របស់​ក្រុម​អ្នកគាំទ្រ​អាវ​ក្រហម មានការ​ឈឺចាប់ ប៉ុន្តែ ត្រូវធ្វើ​ការតស៊ូ​ទៅមុខទៀត ហើយ​ប្រើការ​ឈឺចាប់​នោះ​ដើម្បី​បន្ត​ការតស៊ូ​ដល់​សម្រេច​”៕ ដោយ៖ សុខា

លោក ណា​តា​វុ​ធ សៃ​គឿ (​រូប​ឆ្វេង​) និង លោក ចាក់​តុ​ផន ព្រំ​ផាន់