មេដឹកនាំ​អាវ​លឿង​ថៃ​៥​នាក់​ត្រូវបាន​ដោះលែង​ពី​គុក ក្រោម​ការលើកលែងទោស​របស់​ព្រះមហាក្សត្រ​ថ្មី​

840
ចែករម្លែក

​មេដឹកនាំ​៥​នាក់​នៃ​ចលនា​អាវ​លឿង​ដែល​ជាប់គុក​នេះ ត្រូវបាន​ដោះលែង​ពី​គុក​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ឧសភា ក្រោម​ការលើកលែងទោស​របស់​ស្តេច​ថៃ ដែល​បាន​ផ្តល់​​ការលើកលែងទោស​ដល់​អ្នកទោស​ដែល​បាន​កែប្រែ​ខ្លួន​បាន​ល្អ​ច្រើន​នាក់​ក្នុងឱកាស​នៃ​ពិធី​ឡើង​គ្រងរាជ្យ​របស់​ទ្រង់​។​

៤​នាក់​ក្នុងចំណោម​អ្នក​ទាំងនេះ គឺ មានឈ្មោះ Pipob Thongchai ឈ្មោះ​Somkiat Pongpaiboon ឈ្មោះ Somsak Kosaisuk និង ឈ្មោះ​Suriyasai Katasila ។ ពួកគេ​​បាន​ដើរ​ដោយ​មាន​សេរីភាព​ចេញពី​គុក​Remand នៅ​ទីក្រុង​បាងកក និង​ត្រូវបាន​ស្វាគមន៍​ដោយ​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ​។

​ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ លោក Chamlong Srimuang​មេដឹកនាំ​ម្នាក់​ទៀត​នៃ​គណបក្ស​សម្ពន្ធ​ប្រជាជន​ប្រជាធិបតេយ្យ​ដែល​ឥឡូវ​លែងមាន​ទៀត​នេះ ត្រូវបាន​ដោះលែង​​ដោយឡែក​ពី​មន្ទីរពេទ្យ​នៃ​គុក​នេះ​។ គេ​មិនដឹងថា​ហេ​ត្វី​បានជា​លោក​ត្រូវបាន​អនុញ្ញា​ឱ្យ​ចូលសម្រាក​នៅ​ពេទ្យ​នេះទេ​។​

​អ្នក​ទាំង​៥​នាក់​នេះ​បានចាប់ផ្តើម​ជាប់គុក​នៅ​ថ្ងៃទី​១៣​ខែ​កុម្ភៈ​បន្ទាប់ពី​តុលាការ​កំពូល​បាន​រកឃើញ​ថា​ពួកគេ​មាន​ទោស​កំហុស​ពី​បទ​ចូលលុកលុយ​កាន់កាប់​វិមាន​រដ្ឋា​ភិ​​បាល​កាលពី​ឆ្នាំ​២០០៨ ។ តាម​ការគ្រោងទុក​នោះ ពួកគេ​នឹង​ត្រូវ​ដោះលែង នៅ​ខែ​តុលា ប៉ុន្តែ​ដោយសារ​មាន​ការលើកលែង​ទោស​ពី​ស្តេច ពួកគេ​ត្រូវបាន​ដោះលែង​មុនពេល​​កំណត់​៣​ខែ​៕​ប្រែ​សម្រួល​៖​សុខា​

​មេដឹកនាំ​៤​នាក់​នៃ​ចលនា​អាវ​លឿង​ដែល​ជាប់គុក​នេះ ត្រូវបាន​ដោះលែង​ពី​គុក​កាលពី​ថ្ងៃ​សុក្រ

#