មេតុងទីនពីរនាក់ប្តីប្រពន្ឋវេចលុយជាង៥លានដុល្លាប្រុងរត់ ត្រូវប្រជាពលរដ្ឋព័ទ្ឋជាប់នៅស្រុកសំរោងទង

408
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ ក្រុមប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ​បាននាំគ្នាព័ទ្ឋផ្ទះមេតុងទីនពីរនាក់ប្តីប្រពន្ឋ បម្រុងវេចលុយរត់គេចខ្លួន​ខណៈដែលមានលុយ៥លានដុល្លារ ដោយមិនចង់បើកលុយឱ្យអ្នកដេញយក។

ហេតុការណ៍ក្រុមប្រជាពលរដ្ឋព័ទ្ឋផ្ទះមេតុងទីននេះ រយៈពេលពីរថ្ងៃមកហើយ​ចាប់ពីថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ពលរដ្ឋឈ្មោះបៃ គឹមយ័ន្ត ភេទស្រីអាយុ៤៧ឆ្នាំ មុខរបអាជីវកផ្សារព្រៃផ្តៅ​រស់នៅក្នុងភូមិត្រពាំខ្យងឃុំត្រពាំងគង ស្រុកសំរោងទង បានឱ្យដឹងថា មេតុងទីនទាំងពីរនាក់ប្តីប្រពន្ឋឈ្មោះលឹម ឃីម (ប្តី)ឈ្មោះកែវ បូរ៉ាក់ រស់នៅក្នុងភូមិព្រៃផ្តៅឃុំត្រពាំងគងស្រុកសំរោងទង មានមុខរបរ​យកភាស៊ីផ្សារព្រៃផ្តៅ ហើយធ្វើជាមេតុងទីនជាង១០ឆ្នាំមកហើយ។

គាត់បន្តថា មេតុងទីនខាងលើនេះបាននាំពួកគាត់លេងតុងទីនចំនួន៥ក្បាល​ចាប់ពី១០០០០រៀល ក្បាល១០០ដុល្លារ ក្បាល២០០ដុល្លារ ក្បាល​៥០០​ដុលា្លរ រហូតដល់១ក្បាល៧៥០ដុល្លារ ដែលមានក្រុមប្រជាពលរដ្ឋជាអាជីវកផ្សារ​ប្រមាណ១២៥គ្រួសារ បានធ្វើកូនតុងទីន។ គ្រាន់តែគ្រួសាររបស់គាត់បានធ្វើ​កូនតុងទីន៣នាក់មួយក្បាល១០០ដុល្លារ និងមួយក្បាល៥០០ដុល្លារ ក្នុងមួយខែ​ដេញពីរដង សរុបគាត់បានបង់អស់លុយចំនួន​២៤៥៥០ដុល្លារដែលមានរយៈ​ពេលលេង២ឆ្នាំ និងឈ្មោះ ថោង រ៉ានី ភេទស្រីអាយុ៣៨ឆ្នាំរស់នៅ​ក្នុងភូមិឃុំខាងលើត្រូវបានបង់លុយឱ្យមេតុងទីនពីរនាក់ប្តីប្រពន្ឋចំនួន​៣០២៥០ដុល្លារ មានរយៈពេលដូចគ្នា។

ប្រភពបន្តថា មូលហេតុដែលពួកគាត់ទៅព័ទ្ធផ្ទះមេតុងទីន ដោយសារតែមេតុងទីន​ប្រមូលលុយបានបម្រុងរត់គេចខ្លួនទៅក្រៅប្រទេស។ ចំពោះការចោទប្រកាន់របស់​ប្រជាពលរដ្ឋខាងលើ រស្មីកម្ពុជាមិនអាចសុំការបកស្រាយពីមេតុងទីនបានទេ​នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ​ ទូរស័ព្ទមិនមានអ្នកលើក។

បច្ចុប្បន្នក្រុមប្រជាពលរដ្ឋនៅតែបន្តព័ទ្ឋផ្ទះមេតុងទីនខាងលើ ដោយសារមេទំាង​ពីរនាក់ប្រពន្ឋនៅក្នុងផ្ទះនៅឡើយ ចំពោះអ្នកធ្វើកូនតុងទីនសរុបចំនួន១២៥​គ្រួសារ​​៕B/Ha