មេទាហាន​ខេត្ត​និង​ស្រុក​បាន​ឧបត្ថម​ថវិកា​ដល់​ភរិយា​កងទ័ព​ដែល​សម្រាលកូន​

660
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ប្រាក់​ឧបត្ថម​ចំនួន​២​រយ​ដុល្លារ​ត្រូវបាន​កម្លាំងយោធា​ដឹកនាំ​ដោយ​លោក​ហួត រឹទ្ធ​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​មណ្ឌលគិរី​នាំយកទៅ​ផ្តល់ជូន​ភរិយា​កងទ័ព ដែល​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​អូរ​អាម​កាលនា​ថ្ងៃទី​២៦​មិថុនា​ឆ្នាំ​២០១៩​នេះ​។​

​មេបញ្ជាការរង​យោធា​ខេត្តមណ្ឌលគិរី​លោក​ហួត​រឹទ្ធ​គ្រា​ដែល​អញ្ជើញ​ដល់​មណ្ឌល​សុខភាព​និង​បាន​សួរសុខទុក្ខ​ភរិយា​របស់លោក​មុំ​ចិន្តា​បំពេញ​កា​ងារ​ជា​កងទ័ព​នៅ​មូលដ្ឋាន​កងទ័ព​ស្រុក​កែវ​សីមា​នោះ​លោក​បាន​ផ្តាំ​ផ្ញើឱ្យ​ថែរក្សា​សុខភាព​ទាំង​ម្តាយ​និង​កូន​ដែល​ទើប​និង​កើត​ឆាប់​បាន​វិលត្រឡប់​ទៅ​លំនៅស្ថាន​វិញ​ដើម្បី​ប្រកបមុខរបរ​រក​ទទួល​ទាន​។​

​លោក​ថា លោក​បាន​នាំយក​នូវ​ថវិកា​ចំនួន​២០០​ដុល្លារ ដែលជា​ប្រាក់​ជួយ​ជ្រោមជ្រែង​ពី​លោក​សាន្ត គឹម​អឿន​មេ​បញ្ជ​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​និង​លោក​ហួត​រ័ត្ន​មេបញ្ជាការ​មូលដ្ឋាន​កង​ទ័ព​ស្រុក​កែវ​សីមា ដើម្បី​ជួយ​សម្រាល​ការលំបាក​ដល់​គ្រួសារ​កងទ័ព​។​

​សូមបញ្ជាក់ថា​ភរិយា​របស់​កងទ័ព​ឈ្មោះ​មុំ​ចិន្តា​បាន​ចូល​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​អូរ​អាម​កាលពី​ព្រលប់​ថ្ងៃទី​២៥​មិថុនា​ដោយ​ទទួលបាន​កូនប្រុស​ម្នាក់​ដោយ​ម្តាយ​និង​កូន​មាន​សុខភាព​ល្អប្រសើរ​៕S/​