មេទ័ព​កម្ពុជា វៀតណាម និង​ហ្វីលីពីន ជួបគ្នា​នៅ​ប្រទេស​ថៃ​

140
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើ​គោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គសេនាធិការរង នៃ​កងទ័ព​ប្រជាជន​វៀតណាម និង​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​កាលពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ស​និ្ន​សីទ​មេបញ្ជាការ​កងទ័ពជើងគោក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​ប្រារព្ធ​នៅ​ប្រទេស​ថៃ​។​ជំនួប​នេះ​គឺ​ដើម្បី​បង្ហាញ​ការ​រឹតចំណង​មិត្តភាព​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​។​


​មន្ត្រី​កម្ពុជា​ដែល​ស្ថិតនៅក្នុង​ប្រតិភូ​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា​ថា​នៅក្នុង​ឱកាស​ចូលរួម​ស​និ្ន​សីទ មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វី​ក កាលពី​ថ្ងៃទី ៩ ខែកញ្ញា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​ឆ្លៀតឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បំរុង ង្វៀន តឹ​ន​គឿង អគ្គសេនាធិការរង នៃ​កងទ័ព​ប្រជាជន​វៀតណាម និង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ា​កៃ​រូ​ក អាល់​ប៊ែ​ក​តូ មេបញ្ជាការ​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​ហ្វីលីពីន ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព និង​កងទ័ព​។​


​ក្នុងជំនួប​ទាំងពីរ​នេះ​ប្រមុខ​ដឹកនាំ​កងទ័ព​បាន​ឯកភាពគ្នា​នឹង​បង្កើត​សកម្មភាព​ថ្មីៗ​បន្ថែមទៀត​ដែល​អាចឱ្យ​កងទ័ព​កាន់តែ​ជិតស្និទ និង​ជឿទុកចិត្ត​គ្នា​៕សរន

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន​
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន​
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​ជាមួយ​អគ្គសេនាធិការរង នៃ​កងទ័ព​ប្រជាជន​វៀតណាម​
#