មេទ័ព​ខេត្តព្រះវិហារ​ចុះសួរសុខទុក្ខ​និង​យក​អំណោយ​ជូន​មន្ត្រី​ជួប​គ្រោះថ្នាក់​ចរាចរ​

381
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ អមដំណើរ​ដោយ លោក​មេបញ្ជាការរង និង​នាយទាហាន តំបន់សឹក​។​លោក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ទោ ផាន់ សា​ម៉ែន មេបញ្ជាការ​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​១៦​មករា​ខេត្តព្រះវិហារ​។​

​ក្នុងឱកាស​នេះ​លោក​មេបញ្ជាការ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៤០០.០០០​រៀល​ទឹក​ផ្លែឈើ​១​កេស​ទឹក​សុទ្ធ​១​កេស​ទឹកដោះគោឆៅ​២​ឡូ​ស្ករស​១​គីឡូ​ផងដែរ​។​បន្ទាប់មក​លោក​មេបញ្ជាកា​រ​បាន​បន្ត​សួរសុខទុក្ខ​លោក​អនុសេនីយ៍ត្រី​ថន​ស៊ីថា​ត​ជំនួយការ​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដូចគ្នា​។​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គិលានដ្ឋាន​យោធា​ខេត្តព្រះវិហារ​និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០០.០០០​រៀល​។​ក្នុងនោះ​លោក​ក៏បាន​ត្រួត​ពិ​ត្យ​មើល​ផ្ទះបាយ​ដែល​កំពុង​សាងសង់​៕S/