មេទ័ព​ខេត្តព្រះវិហារ​ចុះសួរសុខទុក្ខ​យោធិន​នៅ​អង្គភាព​តាម​ព្រំដែន​

661
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៩​បាន​ដឹកនាំ​កម្លាំង​ចុះមក​សួរសុខទុក្ខ​យោធិន​នៅ​អង្គភាព​តាម​ព្រំដែន​។

​យោធិន​ចំនួន​៤​នាក់​ដែល​កំពុងមាន​ជំងឺ​បានមក​សម្រាក​ព្យាបាល​នៅ​គិលានដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​។ ក្នុងនោះ​រួមមាន​១.​នាយចំណង់ ធួន វិបុល មេបញ្ជាការរង វរ​សេនា​តូច​លេខ​២ ។​២.​ព្រិន្ទបាលឯក ហ៊ាន គឹម​ធួ​ក មេក្រុម ខ​១ គ​៣ អង្គភាព វរ​សេនា​តូច​លេខ​២ ។​

៣.​លោក​ព្រិន្ទបាលឯក អ៊ិត សុផល មេបញ្ជាការរង​ខ​២ គ​២ អង្គភាព ផ្នែក​សឹក​រង​ជាំ​ក្សាន្ត ។​៤.​ពលបាលឯក ម៉ម ប្រុស ជំនួយការ​គិលានដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ ។​​ក្នុងពេល​ចុះសួរសុខទុក្ខ​នេះ លោក​មេបញ្ជាការ បាន​ពាំ​នាំនូវ​មិ​តិ​ផ្តាំផ្ញើរ និង​សួរសុខទុក្ខ​ពី​សំណាក់ លោក​អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក​។​

​លោក​មេបញ្ជាការរង​ក​ង​ទ័ពជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៤ និង​លោក​អភិបាល ខេត្តព្រះវិហារ និង​បាន​នាំយក​នូវ​ថវិកា និង​សម្ភារៈ​មួយចំនួន​ជូន​ដល់​យោធិន ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន មី ១​កេស ទឹកដោះគោឆៅ ១​ឡូ ស្កស​០.៥​គីឡូក្រាម ទឹក​ផ្លែឈើ​១​កេស ទឹក​សុទ្ធ​១​កេស និង​ថវិកា​ចំនួន ១០០.០០០​រៀល​៕S/​