មេទ័ព​ខេត្តព្រះវិហារ​ដឹកនាំ​កម្លាំង​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះជួយ​លើក​ផ្ទះ​ជូន​ជនក្រីក្រ​

647
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​ខេត្តព្រះវិហារ​រូ​ម​និង​ក្រុមការងារ​សអក​ខេត្ត​។​ជាមួយ​នោះ​មាន​អាជ្ញាធរ​ដែនដី​បាន​ដឹកនាំ​កម្លាំង​ចុះជួយ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន​២​គ្រួសារ​គឺ​២​ខ្នង​ផ្ទះ​កាលពី​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៩​។​

អតីតយុទ្ធជន​ចំនួន​២​គ្រួសារ​នោះ​១.​ឈ្មោះ​ឆោម​ដន​ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​ជនពិកា​រស់នៅ​ភូមិ​ណា​រ៉ុង​ឃុំ​ឆែប​២​ស្រុក​ឆែប​ខេត្តព្រះវិហារ​ផ្ទះ​ទំហំ​៥​គុណ​៦​ម៉ែត្រ​ចំណាយ​ថវិកា​ចំនួន​៧.៥០០.០០០​រៀល​។​២.​ឈ្មោះ​ទឹ​ត​ធឿន​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ជនពិកា​រស់នៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​១​ស្រុក​ឆែប​ខេត្តព្រះវិហារ ផ្ទះ​ទំហំ​៥​គុណ​៦​ម៉ែត្រ ចំណាយ​ថវិកា​ចំនួន ៧.៥០០.០០០​រៀល ។

​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន​១០០.០០០​រៀល​និង​សម្ភារៈ​មួយចំនួន​រួមមាន មី​១​កេស ទឹកត្រី​១​យួរ​ទឹកស៊ីអ៊ីវ​១​យួរ​ទឹក​សុទ្ធ​៤​យួរ​ត្រីខ​១​យួរ​អង្ករ​១​បេ​។​ក្នុងនោះ​ជូន​លោកយាយ​ចំនួន​៥​នាក់ ក្នុង​មួយ​នាក់​ទទួលបាន​ថវិកា​ចំនួន​២០.០០០​រៀល​និង​សារុង​១​។​អំណោយ​ទាំងអស់នេះ​ជា​ថវិកា​ផ្ទាល់​របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា និង​ជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ៕S/​