មេទ័ព​ចិន​:​សម្តេច​តេ​ជោ​ហ៊ុនសែន​ស័ក្តិ​សម​មេដឹកនាំ​ប្រទេស​គំរូ​មួយ​លើ​ពិភពលោក​

654
ចែករម្លែក
  • 13
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​យោធា​ចិន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​CiGuowei​អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​សហប្រតិបត្តិការ​យោធា​អន្តរជាតិ​គណៈកម្មាធិកា​រ​យោធា​ម​ជ្ឈឹ​ម​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​នៅ​ទីបញ្ជាការ​កងទ័ពជើងគោក​។​

លោក​CiGuowei​បាន​ថ្លែងថា​លោក​ពិតជា​សប្បាយរីករាយ​និង​រំភើប​ឥតឧបមា​ដោយ​ក្នុងនាម​ជំនួសមុខ​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​។ លោក​មានឱកាស​បាន​ចូលរួម​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ដែល​បាន​រៀបចំឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដោយបាន​មើល​ឃើញនឹងភ្នែក​នូវ​ទិដ្ឋភាព​ជាក់ស្តែង​។

ជាពិសេស​ភាពសប្បាយ​រីករាយ និង​ការគាំទ្រ​របស់​ប្រជាជន និង​កងទ័ព​ចំពោះ​មេដឹកនាំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​យកអាយុ​ជីវិត​របស់ខ្លួន​ធ្វើជា​ដើម​ទន់​ដើម្បី​រំដោះជាតិ​ចេញពី​សង្គ្រាម​និង​អភិវឌ្ឍន៍​ប្រទេស​យ៉ាង​លំបាក​បំផុត​។​

​ខណៈ​រង​សម្ពាធ​គ្រប់បែបយ៉ាង​រួមទាំង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ថែមទៀត​។​សម្តេច​សាក​សម​មេដឹកនាំ​ប្រទេស​គំរូ​មួយ​លើ​ពិភពលោក​។​លោក​បាន​បញ្ជាក់ថា​លោក​បាន​ស្តាប់​ផ្ទាល់​នឹង​ត្រចៀក​នូវ​សុន្ទរកថា​របស់​សម្តេច​តេ​ជោ​ហើយ​ពិតជា​គួរ​ឲ្យ​កោតសរសើរ​ខ្លាំងណាស់​នូវ​មាគ៌ា​បង្រួបបង្រួម​ជាតិ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​។​ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​ទទួលបាន​សន្តិភាព​និង​ការអភិវឌ្ឍន៍​យ៉ាង​ត្រចះត្រចង់​ដល់​សព្វថ្ងៃ​និង​បានផ្តល់​ក្តីសង្ឃឹម​ដ៏​រឹងមាំ​ដល់​ប្រទេសជាតិ​និង​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Ci Guowei បាន​អបអរសាទរ​លទ្ធផល​បោះឆ្នោត​កន្លងទៅ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​សម្លេងឆ្នោត​ដ៏​ច្រើន​លើសលប់​ដែល​នេះ​ពិតជា​បានបង្ហាញ​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​របស់​ប្រជាជន​ខ្មែរ​ចំពោះ​មេដឹកនាំ​របស់ខ្លួន​។​

​ជាការ​ឆ្លើយតប​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​ថ្លែងអំណរគុណ​និង​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​មក​ចូលរួម​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​របស់​កម្ពុជា​និង​បាន​ថ្លែង​ជម្រាបជូន​ប្រតិភូ​ចិន​ថា​÷​ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​កាលពី​២០​ឆ្នាំមុន​របស់​សម្តេច​ទើប​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ប្រជាជន​បានរ​ស់សុខសាន្ត​មកដល់​សព្វថ្ងៃនេះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​​បាន​បន្តថា​៤០​ឆ្នាំ​ក្រោយមក​សភាពការណ៍​នៅ​កម្ពុជា​មានការ​ប្រែប្រួល​។​ប៉ុន្តែ​ការដឹកនាំ​បេសកកម្ម​និង​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាជន​របស់​សម្តេច​តេ​ជោ​គឺ​មិន​ប្រែប្រួល​ឡើយនិង​នៅតែ​បន្តធ្វើ​ជាប្រចាំ​។​ដោយសារ​ការកំណត់​យ​ក​ប្រជាជន​ជាធំ​នេះហើយ ទើប​សម្តេច​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​ថ្លែងអំណរគុណ​ដល់​លោក​អនុព័ន្ធយោធា​ចិន​ប្រចាំ​កម្ពុជា​ដែល​បាន​ខិត​ខំំ​បំពេញការងារ​សម្របសម្រួល​និង​សហការ​គាំទ្រ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ សំដៅ​បង្កើន​កិច្ចទំនាក់ទំនង​លើ​វិស័យ​យោធា​នៃ​ប្រទេស​ទាំងពីរ​។ ការភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន គឺ​យើង​បានធ្វើ ៦០​ឆ្នាំ​កន្លងមកហើយ​។​

​សូមបញ្ជាក់ថា​ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា​ក្នុង​បរិយាកាស​យ៉ាង​ស្និទ្ធស្នាល​ក្នុងទិសដៅ​បន្ត​ពង្រីង​ទំនាក់ទំនង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នា​នា​៕S/

រូបថត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Ci Guowei ជួបពិភាក្សា​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​
រូបថត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Ci Guowei ជួបពិភាក្សា​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​