មេទ័ព​ចិន​: កងទ័ព​រំដោះប្រជាជន​ចិន នឹង​បន្ត​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ ទាំង​ការកសាង​ធនធានមនុស្ស និង​សម្ភារៈ​

505
ចែករម្លែក
  • 36
    Shares

ដោយ:មុនី​រ័ត្ន​/​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៤ នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​គណៈប្រតិភូ​កងទ័ពជើងគោក​ដែល​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​ឧ​ត្ត​មនា​វី​ឯក យ័ន្ត យូ​បូ (Yuan Yubo ) មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​យោធា​ទិស​ខាងត្បូង​នៃ​ប្រទេស​ចិន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈ​ប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​។

​ឧ​ត្ត​មនា​វី​ឯក បាន​លើកឡើងថា នេះ​គឺជា​ជំនួប​នៃ​ការទំនាក់ទំនង​ល្អ ដែល​អនុវត្តតាម​យុទ្ធ​សា​ស្គ្រ គ្រប់​ជ្រុងជ្រោយ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​។ លោក​ឧ​ត្ត​មនា​វី​ឯក បាន​បញ្ជាក់ថា​កងទ័ព​រំដោះប្រជាជន​ចិន នឹង​បន្ត​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ ទាំង​ការកសាង​ធនធានមនុស្ស និង​សម្ភារៈ​។

​ឧ​ត្ត​ម​សេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឧ​ត្ត​មនា​វី​ឯក យ័ន្ត យូ​បូ (Yuan Yubo ) មេបញ្ជាការ បញ្ជាការដ្ឋាន​យោធា​ទិស​ខាងត្បូង​នៃ​ប្រទេស​ចិន​ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តថា ជំនួប​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន នៅពេលនេះ ដើម្បី​បន្ត​ពង្រឹង ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​។ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ចិន​ដែលមាន​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​រឹងមាំ​នៅក្នុង​ដំណើរការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​។

​សូមបញ្ជាក់ថា ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បានបញ្ចប់​ទៅដោយ​ជោគជ័យ​ក្រោម​បរិយាកាស​ទំនាក់ទំនង​ល្អ កិច្ចសហប្រតិបត្តិការ​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំងពីរ​។​

​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច និង​ស្នាក់​នៅក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន គណៈ ប្រតិភូ បាន​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​រួមមាន​ ៖ ​សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង ការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អនុប្រធាន​គណៈ​កម្ម​ការ​យោធា​​ម​ជ្ឈឹ​ម​នៃ​កងទ័ព​រំដោះប្រជាជន​ចិន មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើនរូប​ទៀត​៕B/