មេទ័ព​ជើងគោក​កម្ពុជា​ទស្សនកិច្ច​ទីភ្នាក់ងារ​ឈ្លើយសឹក​និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​នៃ​ក្រសួងការពារជាតិ​អាមេរិក​

550
ចែករម្លែក
  • 13
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ទីភ្នាក់ងារ​ឈ្លើយសឹក​និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​នៃ​ក្រសួងការពារជាតិ សហរដ្ឋអាមេរិក កាលពី​រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ លោក ស្គុ​ត អ៊ី​បែ​ល (Scott Ebell) នាយក​រដ្ឋបាល​និង​បុគ្គលិក​ទីភ្នាក់ងារ​បាន​ស្វាគ​ម៍យ៉ាង​កក់ក្តៅ​និង​រីករាយ​ចំពោះ​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ដែល​ឆ្លៀតពេល​វេលា​មក​ទស្សនកិច្ច​ដោយផ្ទាល់​ឆ្លើយតប​តាម​ការអញ្ជើញ​របស់​ទីភ្នាក់ងារ​។

លោក​ScottEbell​បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​គាំទ្រ​ដល់​ការងារ​រុករក​អដ្ឋិធាតុ​យោធិន​សហរដ្ឋអាមេរិក​ដែល​បាន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​កន្លងមក​។ លោក Scott Ebell បាន​បន្ថែម​ថាបើ​គ្មាន​ការគាំទ្រ និង​សហការ​ពី​សំណាក់​ប្រទេស​កម្ពុជា កិច្ចការងារ​រុករក​អដ្ឋិធាតុ នឹងមិន​បានទទួល​ជោគជ័យ​ឡើយ​។

​លោកនាយក​រដ្ឋបាល​និង​បុគ្គលិក​បាន​លើកសរសើរ​ប្រទេស​កម្ពុជា​ដែល​តែងតែ​ផ្តល់​ការសហការ​ល្អ​និង​គាំទ្រ​ដល់​ក្រុមការងារ​រុករក​អដ្ឋិធាតុ​យោធិន​សហរដ្ឋអាមេរិក​ដែល​បំពេញបេសកកម្ម​ក្នុង​ទឹកដី​កម្ពុជា ។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា​បាន​បញ្ជាក់ថា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​គាំទ្រ​ដល់​កិច្ចការងារ​រុករក​អដ្ឋិធាតុ​ពីព្រោះ​សម្តេច​តេ​ជោ​យល់ច្បាស់​ពី​ការបាត់បង់​សាច់ញាតិ​នៅក្នុង​សង្គ្រាម​ហើយ​ដែល​កម្ពុជា​ធ្លាប់​ជួបប្រទះ​និង​ឆ្លងកាត់​កន្លងមក​។

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា​ការបាត់បង់​សាច់ញាតិ​ដោយសារ​សង្គ្រាម​ជាការ​ឈឺចាប់​មួយ​ទៅហើយ និង​ការរក​មិនឃើញ​សព​ជាការ​ឈឺចាប់​របស់​សាច់ញាតិ​មួយកំរិត​បន្ថែមទៀត​។​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ជម្រាប​ដល់ទី​ភ្នា​ក់​នេះ​ថាបើ​មាន​សំណូមពរ​អ្វី​ក្នុងពេល​បំពេញការងារ​សូម​ភាគី​មិត្ត​ជូនដំណឹង​ដើម្បី​ភាគី​កម្ពុជា​អាច​នឹង​ជួយ​សម្របសម្រួល​៕S/​