មេទ័ព​ជើងគោ​កម្ពុជា​ជួប​ជាមួយ​មេទ័ព​ជើងគោក​សិង្ហ​បុរី ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ នៃ​កងទ័ព​ទាំងពីរ​

426
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
ជំនួប​រវាង​មេទ័ព​ជើងគោ​កម្ពុជា​-​សិង្ហ​បុរី បានធ្វើ​ឡើង​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ នៃ​កងទ័ព​ប្រទេស​ទាំងពីរ ដោយ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​ភាគី​សិង្ហ​បុរី​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្គូ ស៊ី​ហ៊ូ (Goh Si Hou) មេបញ្ជាការ​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្គូ ស៊ី​ហ៊ូ (Goh Si Hou) មេបញ្ជាការ កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​បាន​លើកឡើងថា លោក​ពិត​ជាមាន​សេចក្តី​រីករាយ​ដែល​បានទទួល​ស្វាគមន៍ ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត និង​គណប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​។ នេះ​ជាការ​បង្ហាញឱ្យឃើញ​ពី​ទំនាក់ទំនង​ល្អ​រវាង​កងទ័ព ប្រជាជន និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។

​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្គូ ស៊ី​ហ៊ូ ចាត់ទុក​ជំនួប​នេះ ជា​ជំហាន​បន្ត​យ៉ាងសំខាន់​ក្នុង​ការកសាង និង​ពង្រឹងគុណភាព និង​សមត្ថភាព ដល់​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធានា​ឲ្យ​បាន​កិច្ចការពារ​សន្តិភាព ស្ថិរភាព និង​ភាពសម្បូររុងរឿង ជាពិសេស​ការពង្រឹង​ពង្រីក​ការ​រឹតចំណង​សាមគ្គីភាព នឹង​មិត្តភាព រវាង​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ប្រទេស​ទាំងពីរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ប្រទេស​ជា​សមាជិក​អា​អ​ស៊ាន​តែមួយ ភាគី​ទាំងពីរ ត្រូវ​បន្ត​ពង្រឹង និង​ការពង្រីក​ទំនាក់ទំនង និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ លើ​ការរក្សា​សន្តិភាព ស្ថិរភាព ទាំង​កំរិត​ទ្វេភាគី និង​តំបន់​។ មេបញ្ជាការ កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ កងទ័ព​សិង្ហ​បុរី​ដែល​បាន​ជួយ​កងទ័ព​កម្ពុជា​កន្ល​ង​មក​៕ ល​

#