មេទ័ព​ជើងគោ​កម្ពុជា ជួប​មេទ័ព​ជើងគោក​ប្រ៊ុយណេ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ព​ទាំងពីរ​

257
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ប្រ៊ុយណេ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh បានធ្វើ​ឡើង​នៅ​ប្រទេស​ប្រ៊ុយណេ នា​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។

​នៅក្នុង​ជំនួប​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​កងទ័ពជើងគោក​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​។ ដោយ​លោក​បាន​ចាត់ទុកថា​ជំនួប​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​នាពេលនេះ គឺជា​ការបង្ហាញ​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​ក្នុង​វិស័យ​យោធា​រវាង​ប្រទេស​ទាំងពីរ​។

​លោក​បន្តថា ប្រទេស​ប្រ៊ុយណេ សូម​ចូលរួម​អបអរសាទរ​ចំពោះ​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា កងទ័ព​ប្រ៊ុយណេ នឹង​បន្ត​ទំនាក់ទំនង និង​គាំទ្រ​កងទ័ព​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​។

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក​កម្ពុ​ជា បាន​លើកឡើងថា ជំនួប​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​-​ប្រ៊ុយណេ ជាការ​បន្ត​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ហើយ លោក​សង្ឃឹមថា កងទ័ព​នៃ​ប្រទេស​ទាំងពីរ​នឹងមាន​សកម្ម​ភាពជា​ទ្វេភាគី និង​ពហុភាគី​បន្ថែមទៀត​នៅ​ថ្ងៃ​អនាគត​៕ ល​

#