មេទ័ព​ប៉ា​គី​ស្ថាន​ជួបប្រជុំ​អំពី​ការឆ្លើយតប​ចំពោះ​ការ​ឆ្មក់​វាយប្រហារ​តាម​អាកាស​ដោយ​ឥណ្ឌា​

372
ចែករម្លែក
  • 6
    Shares

​ប្រមុខ​យោធា​ជាន់ខ្ពស់​ប៉ា​គី​ស្ថាន​នឹង​ជួបប្រជុំគ្នា​ដើម្បី​ពិភាក្សា​អំពី​ការឆ្លើយតប​ចំពោះ​ការ​ឆ្មក់​វាយប្រហារ​តាម​អាកាស​ដោយ​ឥណ្ឌា​និង​បាន​និយាយ​បញ្ឆិតបញ្ឆៀង​អំពី​​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​។​

​ឥណ្ឌា​បាន​និយាយ​ថា​ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​របស់​ខ្លួន​បាន​សម្លាប់​ពួក​យុទ្ធជន​ច្រើន​នាក់​នៅ​ពេល​យន្តហោះ​ទាំងនោះ​បាន​វាយប្រហារ​ជំរំ​ហ្វឹកហាត់​យោធា​មួយ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កុម្ភៈ​។​

​ប៉ា​គី​ស្ថាន​បាន​គំរាម​វាយប្រហារ​ដ៏​ភ្ញាក់ផ្អើល បន្ទាប់​ពី​ឥណ្ឌា​បាន​អះអាង​ថា​យន្ដហោះ ជាច្រើន​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ពួក​សកម្មប្រយុទ្ធ​នៅ​ទឹកដី​របស់​ខ្លួន​មក​នោះ​។​

​ក្រុមមន្ត្រី​ទីក្រុង​ញូវដេលី​បាន​និយាយថា​ការវាយប្រហារ​តាម​អា​កាសបា​ន​វាយប្រហារ​ចំ​ជំរំ​ភេរវកម្ម​របស់ ក្រុម​ជន​សកម្មប្រយុទ្ធ​Jaish-e-Mohammad (JeM) នៅ​តំបន់​Balakot នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ការវាយប្រហា​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ក្រុម​ជី​ហាដ​នេះ​បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា​៤១​នាក់​នៅ​តំបន់​​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​កាលពីដើម​ខែ​នេះ​។​

​ការវាយប្រហារ​នេះ​បាន​បង្កើន​ហានិភ័យ​នៃ​ការប៉ះទង្គិច​គ្នា​រវាង​ប្រទេស​ជិតខាង​គ្នា​ដែល​មាន​អាវុធ​នុយក្លេអ៊ែ​នេះ ។ ទោះ​យ៉ាងណាក្តី ក្រុមមន្ត្រី​ប៉ា​គី​ស្ថាន​បាន​បដិសេធ​ការ​ដែល​ថា​​មាន​អ្នកស្លាប់​និង​របួស​ក្នុង​ការវាយប្រហារ​នេះ​។​

​ប៉ា​គី​ស្ថាន​បាន​និយាយថា​ខ្លួន​នឹង​ឆ្លើយតប​នៅ​ពេលវេលា​ណាមួយ​និង​ធ្វើ​ការវាយប្រហារ​ទៅលើ​ទីកន្លែង​នៃ​ការជ្រើសរើស​វាយប្រហារ​របស់ខ្លួន ដោយ​អ្នកនាំពាក្យ​យោធា​ម្នាក់​​បាន​និយាយ​សំដៅ​ការវាយប្រហារ​ទៅលើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​សត្រូវ​ដែល​បង្ហាញ​ការកើនឡើង​នៃ​វោហា​សាស្ត្រ​ប្រកបដោយ​អរិភាព​ពី​ភាគី​ទាំង​២​ចាប់តាំងពី​ការ​បំផ្ទុះ​គ្រាប់​​បែក​អត្តឃាត​នៅ​កា​ស្មៀរ​នៅក្នុង​ខែ​នេះ​។​

​អ្នក​នាំ​ពាក្យ​នេះ​បាន​និយាយថា​កិច្ចប្រជុំ​មួយ​ដែល​ពិភាក្សា​អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ត្រូវ​បាន​កោះហៅ​ធ្វើ​នៅ​ថ្ងៃ​ពុធ​ទី​២៧​ខែ​កុម្ភៈ​៕​ដោយ​៖​សុខា​/sn

ប្រជាជនប៉ាគីស្ថានប្រតិកម្មនឹងការទម្លាក់គ្រាប់របស់យន្តហោះ​ឥណ្ឌា​​លើ​ជំរំ​ហ្វឹកហាត់​យោធា​មួយ​នៅ​ទឹកដី​ប៉ា​គី​ស្ថាន​ដោយ​ឥណ្ឌា​និយាយថា​ពួក​យុទ្ធជន​ច្រើន​នាក់​ត្រូវបាន​សម្លាប់​