មេទ័ព​ប្រទេស​ទាំងពីរ​ជួបពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​កើតមាន​នៅតាម​ព្រំដែន

618
ចែករម្លែក
  • 4
    Shares

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មេបញ្ជាការ​កងទ័ព​ប្រទេស​កម្ពុជា​និង​មេបញ្ជាការ​កងទ័ព​ប្រទេស​ថៃ​បាន​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​កើតមាន​នៅតាម​ព្រំដែន​សមរភូមិ​ទិស​ទីមួយ​ប្រាសាទព្រះវិហារ​នៅលើ​ច្រក​អានសេះ​ព្រំដែន​ខេត្តព្រះវិហារ​។​

មេបញ្ជាការ​កងទ័ព​ថៃ​កងពល​លេខ​៦​ឧត្ដមសេនីយ៍ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​ង​កងទ័ព​ប្រាសាទព្រះវិហារ​បាន​ដឹកនាំ​មេបញ្ជាការ​មេបញ្ជាការ​ង មេបញ្ជាការ​កងពលតូច​លេខ​៧/៨/៩ មន្ត្រី​ទំនាក់ ទំនង​ព្រំដែន បើក​កិច្ចប្រជុំ​ពិភាក្សា ការងារ​កងទ័ព​និង​សភាព​ការ​ព្រំដែនរ​វៀង​ភាគី​កម្ពុជា​និង​ភាគី​ថៃ​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​កមេ​បញ្ជ​ការ​កងទ័ពជើងគោក​មេ​បញ្ជាក​ការ​កងពលធំ​អន្តរាគមន៍​លេខ​៣​និង​ជា​គណៈបញ្ជាការ​សមរភូមិ​ទិស​ទី​១​ប្រាសាទព្រះវិហារ​បានលើកឡើង​ថា​រយៈពេល​ជាង​៦​ឆ្នាំ​មកហើយ​ដែល​ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​នៅតាម​បន្ទាត់​ព្រំដែន​វាង​កងទ័ព​ទាំងពីរ​។

ដោយ​មិនឱ្យ​មានការ​លំបាក​ដូច​កាលពីមុន​ឡើយ​ហើយ​ភាគី​កម្ពុជា​និង​ខិតខំ​បង្កើន​កិច្ចប្រតិបត្តិការ​សាមគ្គីភាព​និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ហើយ​កងកម្លាំង​ទាំងពីរ​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​តែងតែ​ជួបពិភាក្សា​គ្នា​ជា​រៀងរាល់​សប្តាហ៍​។​

​លោក​ក៏បាន​បន្តថា​ខាង​ភាគី​កម្ពុជា​ក៏បាន​ប្រជុំពិភាក្សា​គ្នា​នូវ​បញ្ហា​មួយចំនួន​មានដូចជា​យើង​និង​ខិតខំ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​ប៉ះពាល់​ដល់​ការបើក​ច្រក​និង​សម្រួល​រាល់​ការលក់ដូរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ រវាង​ប្រទេស​ទាំងពីរ ដើម្បី​បង្កើន​នូវ​ជីវភាព​របស់​ពួកគាត់​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ​កងកម្លាំង​សារៈ​នារី​បាន​មាន​ប្រសា​ន៍​ថា​ចំណង​សាមគ្គីភាព​រវាង​ប្រ​ទស​ទាំងពីរ​ឃើញថា​មាន​ពីរ​កម្រិត​គឺ​ឋានៈ​មេបញ្ជាការ​និង​ឋានៈ​ប្រតិបត្តិការ​ហើយ​ភាគី​ថៃ​និង​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ស្របទៅតាម​គោ​លន​យោ​បាល​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ហើយ​ចំពោះ​បទល្មើស​នៅតាម​បន្ទាត់​ព្រំដែន​ឃើញថា​មានការ​ថយចុះ​ច្រើន​បើ​ប្រៀប​ទៅ​និង​ឆ្នាំមុនៗ​។​

​លោក​មេបញ្ជាការ​កងទ័ព​ថៃ​ក៏បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ប្រដាប់ អាវុធ​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា អង្គភាព​ពាក់ព័ន្ធ ដែលមាន​ការសហការ​ណ៍​គ្នា បាន​យ៉ាង​ល្អ​ក្នុងការ​ទប់ ស្កាត់​បទល្មើស​នៅ តាម​បន្ទាត់ ព្រំដែន​ឱ្យមាន​ការថយចុះ​៕S/​