មេទ័ព​អាម៉េរិកៈ កងទ័ព​អាម៉េរិក​មានបំណង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កងទ័ព​កម្ពុជា​

192
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ រូ​ប៊ឺ​ត ប្រោ​ន (Robert B. Brown) មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋ​អាម៉េរិក តំបន់​ប៉ាស៊ីហ្វិក (រូបថតក្រុមការងារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ រូ​ប៊ឺ​ត ប្រោ​ន (Robert B. Brown) មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋ​អាម៉េរិក តំបន់​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សន្និសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​ធ្វើ​នៅ​ប្រទេស​ថៃ​។ នេះ​បើតាម​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​រស្មី​កម្ពុជា​។​

​ប្រភព​ដដែល​ថា​ជំនួប​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​-​មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋ​អាម៉េរិក តំបន់​ប៉ាស៊ីហ្វិក គឺ​ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។
​ក្នុងជំនួប​នេះ​មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋ​អាម៉េរិក តំបន់​ប៉ា​ស៊ី​ហ្វី​ក បាន​បញ្ជាក់ថា កងទ័ព​សហរដ្ឋ​អាម៉េរិក មានបំណង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​កងទ័ព​ក​ម្ពុ​ជា​។​លោក​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត កងទ័ព​នៃ​ប្រទេស​ទាំងពីរ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ រូ​ប៊ឺ​ត ប្រោ​ន (Robert B. Brown) មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋ​អាម៉េរិក តំបន់​ប៉ាស៊ីហ្វិក (រូបថតក្រុមការងារ)

​ជាការ​ឆ្លើយតប​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ស្វាគមន៍​ចំពោះ​បំណង​ដែល​ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។​
​សូមជម្រាបថា នៅ​ស​ន្និសិទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​ធ្វើ​នៅ​ប្រទេស​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាង មី​ញ​កៃ មេបញ្ជាការរង កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ា​កៃ​រូ​ក អាល់​ប៊ែ​ក​តូ មេបញ្ជាការ​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​ហ្វីលីពីន​។ ឧ​ត្ត​ម​សេនីយ៍​ឯក​បំរុង ង្វៀន តឹ​ន​គឿង អគ្គសេនាធិការរង នៃ​កងទ័ព​ប្រជាជន​វៀតណាម និង​នាយ​ឧ​ត្ត​ម​សេនីយ៍ រូ​ប៊ឺ​ត ប្រោ​ន (Robert B. Brown) ៕​សរន

#