មេធាវី​របស់​រ៉ូ​ណា​ល់​ដូ​និយាយថា​ការអះអាង​អំពី​ការចាប់រំលោភ​គឺជា​ផ្នែក​មួយ​នៃ “​ការចោទប្រកាន់​ដ៏​ខឹងសម្បារ​” ដើម្បី​បំផ្លាញ​កិត្តិនាម​ដែល​ខំ​សាង​ឡើង​ដោយ​អត្ត​ព​លិ​ក​ម្នាក់​

494

​មេធាវី​ថ្មី​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​របស់ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​និយាយថា ការ​អះអាងថា តារាបាល់ទាត់​រូបនេះ​បាន​ចាប់រំលោភ​សេពសន្ថវៈ​ស្ត្រី​ម្នាក់ គឺជា​ផ្នែក​មួយ​នៃ “​ការចោទប្រកាន់​ដ៏​ខឹងសម្បារ​” ដែល​គេ​រៀបចំឡើង​ដើម្បី “​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ដែល​ខំ​សាង​ឡើង​ផ្អែកលើ​ការប្រឹងប្រែង​យ៉ាង​លំបាក​និង​សមត្ថភាព​របស់​អត្ត​ព​លិ​ក​ម្នាក់​”​។​

​កីឡាករ Juventus រូបនេះ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​តាមរយៈ​មេធាវី​របស់ខ្លួន គឺ លោក ភី​ត​ធឺ អេស គ្រី​ស្ទា​ន​សិន កាលពី​ថ្ងៃ​ពុធ​ទី​១០​តុលា ដោយ​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​។​

​នាង កា​ទ្រី​ន ម៉ា​យ៉ូ​ហ្គា (Kathryn Mayorga) បាន​អះអាងថា នាង​បាន​ជួប រ៉ូ​ណា​ល់​ដូ​អាយុ ៣៣ ឆ្នាំ​នៅក្នុង​ក្លិប​រាត្រី​មួយ​កាលពី​ខែមិថុនា​ឆ្នាំ ២០០៩ ហើយ​បន្ទាប់មក​គាត់​បាន​អញ្ជើញ​នាង​ទៅ​បន្ទប់​របស់គាត់​នៅឯ​សណ្ឋាគារ Palms Hotel and Casino នៅ​ទីក្រុង​ឡាស​វេ​ហ្គា រួច​ក៏​ចាប់រំលោភ​នាង​។​

​នាង​បាន​រាយការណ៍​ពី​ចាប់រំលោភ​នេះ​ទៅកាន់​ប៉ូលិស ប៉ុន្តែ​ការស៊ើបអង្កេត​ត្រូវបាន​បោះបង់ចោល ហើយ​នាង កា​ទ្រី​ន បាន​អះអាងថា​នាង​បាន​ឈានដល់​ទូទាត់​សង​ជិត ៣៨ ម៉ឺន​ដុល្លារ​ជាមួយ​រ៉ូ​ណា​ល់​ដូ​ក្នុង​ឆ្នាំ ២០១០ ជា​ថ្នូរ​នឹង​ការ​នៅ​ស្ងៀមស្ងាត់​របស់​នាង​។​

​នាង​និយាយថា នាង​បន្ត​នៅ​ស្ងៀមស្ងាត់​រហូតមកដល់​ឥឡូវនេះ​គឺ​ដោយសារ​កិច្ចព្រមព្រៀង​មិន​ទម្លាយ​ឱ្យគេ​ដឹង​។

​ប៉ុន្តែ​កាលពី​ខែសីហា នាង និង មេធាវី​របស់​នាង​បានផ្តល់​នូវ​សំណុំ​ភស្តុតាង​ទៅ​ក្រុមមន្ត្រី​ស៊ើបអង្កេត​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស ដែល​បើក​ការស៊ើបអង្កេត​រឿងនេះ​ឡើងវិញ​។

​ពាក្យបណ្តឹង​ដាក់​ប្តឹង​កាលពី​ថ្ងៃទី ២៧ កញ្ញា នៅ​តុលាការ​រដ្ឋ​ណេ​វ៉ា​ដា គឺ​ដើម្បី​ធ្វើ​និរាករណ៍​កិច្ចព្រមព្រៀង​នេះ ដែល​មេធាវី​របស់​នាង​កា​ទ្រី​ន​និយាយថា នាង​បាន​ចុះហត្ថលេខា ខណៈ​ទទួល​យកលុយ ៣៧៥.០០០ ដុល្លារ​ដើម្បី​នៅ​ស្ងៀមស្ងាត់​៕ ដោយ៖ កញ្ញាដាលីស

គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ និង​នាង កា​ទ្រី​ន ម៉ា​យ៉ូ​ហ្គា