មេធាវី​របស់ ឌី​អេ​ហ្គោ កូ​ស្តា គំរាម​ចាត់វិធានការ​ច្បាប់​លើ​ក្លិប​ឆេ​ល​ស៊ី​

1310
ចែករម្លែក

​មេធាវី​របស់​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) បាន​ប្តេជ្ញា​បង្ខំ​ឲ្យ​ក្លិប​ឆេ​ល​ស៊ី​ទទួលខុសត្រូវ​ចំពោះ​ការបង្ខំ ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​ពី​ក្លិប​។​
​ ​
​លោក រី​កាដូ កាដូ​សូ (Ricardo Cardoso) បាន​គំរាម​ចាត់វិធានការ​ច្បាប់​និង​ដាក់សំណើ​ផ្ទេរចេញ​មួយ បន្ទាប់ពី​ឆេ​ល​ស៊ី បដិសេធ​មិន​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​ទៅលេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ជាមួយ AC Milan នៅមុន​ពេល​វិល ត្រឡប់​ទៅកាន់​ក្លឹប​ចាស់ Atletico Madrid នៅពេល​បម្រាម​របស់​ក្លិប​អស់​សុពល ភាព​។​
​ ​
​លោក កាដូ​សូ បាន​និយាយថា “​យើង​នឹង​ប្រើប្រាស់​គ្រប់​យន្តការ​ច្បាប់ ដើម្បី​ធ្វើ​ឲ្យ​ឆេ​ល​ស៊ី​ទទួលខុសត្រូវ​ចំពោះ​ឥរិយាបថ​នេះ ដើម្បី​ឲ្យ ឌី​អេ​ហ្គោ កូ​ស្តា អាច​ចាកចេញ​បាន​។​
​ ​
​គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) មិនបាន​ដាក់បញ្ចូល កូ​ស្តា ក្នុង​ក្រុម​ជម្រើស​របស់លោក​ទេ បន្ទាប់ពី​ផ្ញើ​សារ​ទៅកាន់ ខ្សែប្រយុទ្ធ​រូបនេះ​ឲ្យ​ដឹង​ពី​គម្រោង​នេះ​កាលពី​ពីរ​ខែ​មុន​។​
​ ​
​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ហ្វឹកហាត់​ម្នាក់ឯង​នៅលើ​ឆ្នេរ​ខ្សាច់​ក្នុងប្រទេស​ប្រេ​ស៊ី​ល​ខណៈពេល​ឆេ​ល​ស៊ី​កំពុង​បំពេញ​ដំណើរ ប្រកួត​កម្តៅ​សាច់ដុំ​នៅ​តំបន់​អាស៊ី​ខាងកើត​។​
​ ​
​លោក កាដូ​សូ បាន​បន្ថែមថា “​លោក​នឹង​ដាក់សំណើ​ផ្ទេរចេញ​ផងដែរ​។ នៅពេល កូ​ស្តា កំពុង​បំពេញភារកិច្ច​ជាមួយ​ក្រុម ជម្រើសជាតិ​កាលពី​ខែ​មិន​ថុ​នា​។ លោក អែន​តូ​នី​ញ៉ូ កុន​តេ បាន​ផ្ញើ​សារ​បណ្តេញ​កីឡាករ​រូបនេះ​ចេញពី​ឆេ​ល ស៊ី​”៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa)