មេធាវី​របស់ ត្រាំ និយាយថា គីម ជុង អ៊ុន ស្នើសុំ​ឱ្យមាន​កិច្ច​ជំនួប​កំពូល​ឡើងវិញ បន្ទាប់ពី​វា​ត្រូវបាន​លុបចោល

3087
ចែករម្លែក

​លោក រ៉ូ​ឌី ហ្គី​អ៊ូ​លៀ​នី (Rudy Giuliani ) មេធាវី​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​និយាយថា មេដឹកនាំ​កូរ៉េខាងជើង​នេះ បានស្នើ​សុំឱ្យ​មាន​កិច្ច​ជំនួប​​កំពូល​របស់​ពួកគេ ត្រូវបាន​កំណត់​ធ្វើ​ឡើងវិញ​តាម​ការគ្រោងទុក​ដូច​មុន បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​នេះ បាន​លុប​វា​ចោល​។​

​ដោយបាន​និយាយ​នៅ​កិច្ច​ជំនួប​ពិភាក្សា​មួយ​នៅ​ប្រទេស​អ៊ីស្រាអែល លោក​ហ្គី​អ៊ូ​លៀ​នី​បាន​និយាយថា ជំហរ​រឹងមាំ​របស់លោក ដូ​ណា​ល់ ត្រាំ បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​​ព្យុងយ៉ាង ព្រម​ធ្វើតាម​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​លុបចោល​កិច្ច​ជំនួប​កំពូល​នេះ​កាលពី​ខែឧសភា​ដោយ​ចោទប្រកាន់​កូរ៉េខាងជើង​ថា​មាន​ឥរិយាបថ ” អរិភាព​ដោយ​កំហឹង​ខ្លាំង​និង​ជា​ចំហ​”​។​

​ប៉ុន្តែ ផែនការ​នៃ​កិច្ច​ជំនួប​ទ្វេភាគី​នៅ​ថ្ងៃទី​១២​ខែមិថុនា នៅ​ប្រទេស​សិង្ហ​បុរី ត្រូវបាន​ស្តារឡើងវិញ​បន្ទាប់ពី​មានការ​ឆ្លើយតប​ផ្សះផ្សា​ពី​រដ្ឋាភិបាល​ព្យុងយ៉ាង​។​

​លោក រ៉ូ​ឌី ហ្គី​អ៊ូ​លៀ​នី​បាន​និយាយ​ដូចនេះ​នៅ​នៅឯ​កិច្ចប្រជុំ​វិនិយោគ​មួយ​នៅ​ប្រទេស​អ៊ីស្រាអែល​នៅពេល​លោក​បានធ្វើការ​កត់សម្គាល់​បែបនេះ​។​

​កាលពី​ដំបូង​ឡើយ កាសែត​Wall Street Journal បាន​រាយការណ៍​ថា លោក រ៉ូ​ឌី ហ្គី​អ៊ូ​លៀ​នី​បាន​និយាយថា ” មែនហើយ​… គីម ជុង អ៊ុន ពិតជា​បានស្នើ​សុំឱ្យ​​មាន​កិច្ច​ជំនួប​កំពូល​ឡើងវិញ ដែល​ពិតជា​ជំហរ​មួយ​ដែល​អ្នក​ចង់​ដាក់​ទៅលើ​គាត់​”​។

​លោក រ៉ូ​ឌី ហ្គី​អ៊ូ​លៀ​នី គឺជា​មេធាវី​សម្រាប់​ប្រធានាធិបតី​អាមេរិក​នេះ​ក្នុងការ​ដោះស្រាយ​ការស៊ើបអង្កេត​លើ​ការព្រមព្រៀង​សម្ងាត់​រុស្ស៊ី​។​

​ទោះយ៉ាងណា​ក្តី មិនមាន​ការឆ្លើយតប​ភ្លាមៗ​ពី​កូរ៉េខាងជើង​ចំពោះ​ការលើកឡើង​របស់លោក រ៉ូ​ឌី ហ្គី​អ៊ូ​លៀ​នី ទេ​៕​ដោយ​៖​សុខា​/sn

លោក រ៉ូ​ឌី ហ្គី​អ៊ូ​លៀ​នី មេធាវី​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​