មេធាវី​សិទ្ធិមនុស្ស​វៀតណាម​ត្រូវ​ដោះលែង​ពី​គុក ហើយ​បណ្តេញ​ទៅ​អាល្លឺម៉ង់​

3116
ចែករម្លែក

ក្រុម​សកម្មជន​និង​អ្នកការទូត​ម្នាក់ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​៨​ខែមិថុនា​ថា លោក ង្វៀន វ៉ាន់ ដាយ​(Nguyen Van Dai)​មេធាវី​ការពារ​សិទ្ធិមនុស្ស​វៀតណាម​​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ហើយ​បាន​ទៅ​ប្រទេស​អាល្លឺម៉ង់ នៅពេល​២​ខែ​បន្ទាប់ពី​លោក​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​ពីបទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋអំណាច​​នេះ​និង​បាន​កាត់ទោស​ឱ្យ​លោក​ជាប់គុក​ចំនួន​១៥​ឆ្នាំ​។​

​លោក Nguyen Van Dai ដែលជា​ស្ថាបនិក​នៃ​” ក្រុម​ភាតរភាព​ដើម្បី​ប្រជាធិបតេយ្យ​”​នេះ ត្រូវបាន​ដោះលែង​ពី​គុក​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​រួម​ជាមួយនឹង​សមាជិក​ក្រុម​​ម្នាក់ទៀត គឺ លោកស្រី​ឡេ ធូ ហា​( Le Thu Ha )​ដែល​បាន​ជាប់ពន្ធនាគារ អស់​រយៈ​៩​ឆ្នាំ ។ នេះ​បើ​យោងតាម​ក្រុម​សិទ្ធិមនុស្ស​Viet Tan​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​​អាមេរិក​។​

​ក្រសួងការបរទេស​វៀ​ត​ណា​ម​និង​ស្ថានទូត​អាល្លឺម៉ង់​នៅ​ទីក្រុង​ហាណូយ​មិន​បានធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ​។​

​ការដោះលែង លោក Nguyen Van Dai ត្រូវបាន​បញ្ជាក់​ដោ​យម​ន្ត្រី​សហភាព​អឺរ៉ុប​ម្នា​ក់នៅ​វៀតណាម​។​

​នៅពេល​ត្រូវបាន​សួរ​អំពី​កន្លែង​ស្ថិតនៅ​របស់លោក Nguyen Van Dai មន្ត្រី​សហភាព​អឺរ៉ុប​ដែល​មិន​បញ្ចេញ​ឈ្មោះ​នេះ បាន​និយាយ​នៅក្នុង​សារ​ជា​អក្សរ​ថា លោក​ Nguyen Van Dai​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ប្រទេស​អាល្លឺម៉ង់​។​

​ក្រុម​សិទ្ធិមនុស្ស​Viet Tan បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ភរិយា​របស់លោក Nguyen Van Dai​និង លោកស្រី Le Thu Ha ក៏បាន​ធ្វើដំណើរ​តាម​យន្ត​​ហោះ​ទៅ​ទីក្រុង​Frankfurt ប្រទេស​អាល្លឺម៉ង់​ផងដែរ​។​

​លោក Nguyen Van Dai និង លោកស្រី Le Thu Ha បានន​ស្ថិតនៅ​ក្នុងចំណោម​សមាជិក​៦​នាក់​នៃ​ក្រុម​ភាតរភាព​ដើម្បី​ប្រជាធិបតេយ្យ​នេះ ដែល​ត្រូវបាន​ចោទប្រកាន់​​ពីបទ​ធ្វើ​សកម្មភាព​ចង់​ផ្តួលរំលំ​រដ្ឋអំណាច​នេះ ហើយ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​ដោយ​តុលាការក្រុង​ហាណូយ កាលពី​ខែមេសា​៕

​លោក Nguyen Van Dai (​រូប​កណ្តាល​) ស្ថាបនិក​នៃ ” ក្រុម​ភាតរភាព​ដើម្បី​ប្រជាធិបតេយ្យ​”​ឈរ​នៅ​តុលាការក្រុង​ហាណូយ កាលពី​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៨