មេនិងកូន​តុងទីន​នាំគ្នា​មក​អុកឡុក​នៅមុខ​តុលាការ​ទាំងយប់​ដោយ​ចោទថា​តុលាការ​ពុករលួយ​

894

(ឃ្លីប៖ANN/facebook)

(​ភ្នំពេញ​)៖​រឿង​ចោទថា​តុលាការ​ពុករលួយ​ត្រូវគេ​ដឹង​ឮជា​យូរ​មកហើយ​និង​គ្មានអ្វី​ចម្លែក​ទេ តែ​អ្វីដែល​ខុសពី​ធម្មតា​គឺ មេនិងកូន​តុងទីន​ដប់​ម្ភៃ​​នាក់​នាំគ្នា​ក​ស្រែក​ឡូឡា ថែមទាំង​ទាញ​រនាំង​ដែក​បោក​ឆូ​ង​ឆាំង​ខ្ទប់​ទៅនឹង​ទ្វាររបង​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៀតផង​កាលពី​យប់​​ថ្ងៃ​២០​កក្កដា​ដោយសារតែ​ពួកគេ​ខឹង​នឹង​ចៅក្រម​សំរេច​ដោះលែង​កូន​តុងទីន​ឆបោក​ប្រាស់​លុយរាប់​សិប​ម៉ឺន​ដុល្លារ​ម្នាក់​ដោយ​ស្ងាត់ៗ​។​

​បើតាម​បណ្តឹង​របស់​ម​តុងទីន​ឈ្មោះ​ម៉េង សុខ​ហៀ​ង កូន​តុងទីន​ម្នាក់​ឈ្មោះ​ឆាយ គឹម​ហួយ នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​​បាន​ឆបោក​លុយ​ខ្លួន​( ម៉េង​ ​សុខ​ហៀ​ង​)​និង​កូន​ទុង​ទីន​ជាង​២៧​ម៉ឺន​ដុល្លា​តាមរយៈ​លេង​តុ​នទី​ន​ជាច្រើន​ក្បាល​រួមទាំង​តុ​ក​ទីន​ឈ្មោះ​ខ្មោច​(​ឈ្មោះ​អ្នក​ក្រៅ​តែ​ដេញ​យក​ខ្លួនឯង​)​ដោយសារតែ​បាន​ដេញ​តុងទីន​ងាប់​អស់​បាន​ប្រាក់​សរុប​ដូចខាងលើ​ហើយ​គេចខ្លួន​រហូតដល់​បច្ចុប្បន្ន​។​

​កូន​តុងទីន​នោះបាន​ចូលខ្លួន​ទៅ​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​បញ្ជូន​មកអោយ​តុលាការ​ចាត់ការ ដោយមាន​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់ជា​អ្នកទទួល​រឿងក្តី​នេះ​។​

​ក្រៅពី​ជេរ​តុលាការ​ពុករលួយ តុលាការ​ភ្នែកម្នាស់ មើលងាយ​ច្បាប់​…​អ្នក​មក​តវ៉ា អះអាងថា​មាន​ភស្តុតាង​គ្រប់គ្រាន់​មាន​ទាំង​ឃ្លី​ប​សារ​​ភាព​របស់​ជនសង្ស័យ តែ​តុលា​ការធ្វើ​អី​អត់​កើត​។​

​បន្ទាប់ពី​ស្រែក​តវ៉ា​ដល់​ស្អក​ក ស្ត្រី​ម្នាក់​បាន​សន្យាថា​ស្អែក​ចាំ​ហៅ​ប្រជាជន​មក​៥០០-៦០០​នាក់​មកជួបជុំ​មុខ​តុលាការ​។​ចាំមើល​ស្អែក​​ថ្ងៃ​២១​កក្កដា​នេះ មាន​ព្រឹត្តិការណ៍​អី​ទៀត​៕ដោយ៖វាសនា

ស្រ្តីម្នាក់នេះទំនងជាមេទុងទីន មកស្រែកតវ៉ានិងចោទ
ប្រកាន់តុលាការ

កូន​តុងទីន​ម្នាក់​ឈ្មោះ​ឆាយ គឹម​ហួយដែលរងការចោទប្រកាន់ថាឆបោក