មេន​ឆេ​ស្ទ័​រ ស៊ី​ធី នឹង​ពិចារណា​ផ្ទេរ ម៉ា​រី​យ៉ូ ឡេ​មីណា របស់​ក្លឹប Southampton

1025
ចែករម្លែក

​ក្លឹប មេន​ឆេ​ស្ទ័​រ ស៊ី​ធី នឹង​ពិចារណា​ដាក់សំណើ​ផ្ទេរ​កីឡាករ ម៉ា​រី​យ៉ូ ឡេ​មីណា (Mario Lemina) របស់​ក្លឹប Southampton ឬក៏​កីឡាករ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក (Mateo Kovacic) ប្រសិនបើ​ពួកគេ ខកខាន​មិនបាន​ផ្ទេរ​កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho) របស់​ក្លឹប Napoli ។​
​ ​
Napoli បាន​ច្រានចោល​សំណើ​៤០​លាន​ផោន​របស់​ក្លឹប​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​សម្រាប់​ខ្សែ បម្រើ​អ៊ីតាលី​រូបនេះ ហើយ​ពួកគេ​ត្រូវការ​ពិភាក្សា​បន្ថែមទៀត​។​
​ ​
​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ចង់​ចូលរួម​ជាមួយ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ប៉ុន្តែ​ក្លឹប Napoli ដឹងថា​មាន​ក្លឹប​ផ្សេងទៀត​កំពុង​ចាប់អារម្មណ៍ ហើយ​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ទាមទារ ទឹកប្រាក់​ជាង​៦០​លាន​ផោន​។​
​ ​
​ការចរចា​កំពុង​បន្ត​រវាង​ក្លឹប​ទាំងពីរ ដោយ​សង្ឃឹមថា នឹង​ស្វែងរក​ដំណោះស្រាយ​មួយ ប៉ុន្តែ​ស៊ី​ធី កំពុង​ថ្លឹងថ្លែង​ការទាមទារ​នេះ ហើយនឹង​ពិចារណា​ជម្រើស​ផ្សេងទៀត ប្រសិនបើ​ក្លឹប Napoli បន្ត​ជំហរ​បែបនេះ​ទៀត​។​
​ ​
​ដោយឡែក ឡេ​មីណា ដែល​ធ្វើបាន​ល្អជា​មួយក្រុម Southampton ចាប់​តាំង​ផ្ទេរ​ពី​ក្លឹប Juventus គឺជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប Napoli ប្រសិនបើ​ពួកគេ​បាត់បង់​កីឡាករ ជ័រ​ជី​ញ៉ូ ។ ទោះបីជា យ៉ាងណា មេន​ឆេ​ស្ទ័​រ ស៊ី​ធី ក៏​កំពុង​តាមឃ្លាំមើល​ការ​វ​វិ​ឌ្ឍ​របស់​កីឡាករ​រូបនេះ​ដែរ​ហើយ​អាច​នឹង បង្វែរ​ចំណាប់អារម្មណ៍​មកលើ​កីឡាករ​វ័យ​២៤​ឆ្នាំនេះ​វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ា​រី​យ៉ូ ឡេ​មីណា (Mario Lemina)