មេបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ប្រកាស​លុបចោល​ការធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​

666
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច នឹងធ្វើ​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​គណបក្ស ជិត​ទូរទស្សន៍​អាស៊ី​អាគេ្នយ៍ ដើម្បី​បង្ហាញ​ជំហរ​ធ្វើបាតុកម្ម ឬ​មិន​ធ្វើ ទាក់ទង​លទ្ធផល​បោះឆ្នោត នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​ហួន រាជ​ចំរើន បានប្រកាសថា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មិន​ធ្វើបាតុកម្ម​នោះទេ បើ​ធ្វើបាតុកម្ម​រាប់​សន្លឹកឆ្នោត​ពេលនេះ មិន​ខុសពី​ការប្រមូល​សមាជិក​មក​ធ្វើបាតុកម្ម ដើម្បី​ដណ្តើម​អំណាច​នោះទេ​។ “​យើង​ជា​គណបក្សប្រឆាំង ក្នុង​ក្រប​នៃ​រដ្ឋធម្មនុញ្ញ ចាំបាច់​យកជាតិ​ជាតិ​ជាធំ ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ជា​ចម្បង ការប្តឹង​ទគ​អន្តរជាតិ គឺជា​ចំណុច​សម្លាប់​សេដ្ឋ​កុ​ច្ច​ជាតិ ជាពិសេស​សេដ្ឋកិច្ច​ពលរដ្ឋ​តែម្តង​។ យើង​ជា​បក្សប្រឆាំង ការពារ​ប្រយោជន៍​រាស្ត្រ មិនមែន ប្រឆាំង​ដើម្បី​ទាមទារ​កៅអី​សភា​ទេ ហើយ​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ប្រៀប​បីដូច​ជា​ទឹកបាក់​ទំនប់​ហើយ យើង​ក៏​មិនអាច​ទាមទារ​បោះឆ្នោត​ឡើងវិញ​បានដែរ ហួសពេល​ហើយ​។ មានតែ​រក​វិធីសាស្ត្រ​ថ្មី ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ ការពារ​រាជរដ្ឋាភិបាល ការពារ​បុព្វហេតុ​ជាតិ​អោយបាន ដើម្បីអោយ​អន្តរជាតិ​លុបបំបាត់​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​”​។​

​លោក​បាន​បញ្ជាក់ថា “​ទឹកបាក់​ទំនប់​ហើយ​មិនអាច​ធ្វើបាតុកម្ម​បានទេ ប៉ុន្តែ​យើង​នឹងធ្វើ​នៅពេល​មាន​ភាពអយុត្តិធម៌​”​។​

​សូមជម្រាបថា តាម​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ គឺ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទទួលបាន​សំ​ឡេ​ឆ្នោត​គាំទ្រ​ចំនួន ២៣,២៥៥​សំឡេង​៕ ល​

#