មេបក្ស​ជួង​ដឹកនាំ​សមាជិក​ប្រមាណ​ប្រាំ​ម៉ឺន​នាក់​ហែរ​ក្បួន​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនា​ការឃោសនា​

1769
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ នៅ​ថ្ងៃ​បិទ​បញ្ចប់ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៧ ខែកក្កដា នេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ហែ​ក្បួន​ឃោសនា​ចេញពី​ផ្លូវ​សម្តេច​តេ​ជោ (​ផ្លូវ​៦០​ម៉ែត្រ​) និង​បញ្ចប់​នៅ​ផ្លូវ​លី​យ៉ុង​ផាត់​។ បន្ទាប់មក​ហែ​ក្បួន​ផ្លូវ​លី​យ៉ុង​ផាត់ និង​បញ្ចប់​នៅ​ទីស្នាក់ការ​គណបក្ស​នៅលើ​ផ្លូវ ៣១៥ នៅ​ជិត​ផ្លូវ​ត្រឡោកបែក ខណ្ឌទួលគោក​។

មេបក្ស​ជួង​ដឹកនាំ​សមាជិក​ប្រមាណ​ប្រាំ​ម៉ឺន​នាក់​ហែរ​ក្បួន​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនា​ការឃោសនា​

​ក្បួន​ឃោសនា​រប​ស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺ​ដឹកនាំ​ដោយ​លោក​ខឹម វាសនា ដោយមាន​អ្នក​ចូល​រួម​ចំនួន ៥០.០០០​នាក់ រថយន្ត​មាន​ចំនួន ៥០០​គ្រឿង ម៉ូតូ​កង់​បី​ចំនួន ៨០០​គ្រឿង និង​ម៉ូតូ​ចំនួន ២០.០០០​គ្រឿង​។​

​លោក​ខឹម វាសនា បាន​ថ្លែងថា ការហែក្បួន​ស​ឃោសនា​នេះ គឺ​គណបក្ស​សម​ម្ព័​ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មាន​វិន័យ​ត្រឹមត្រូវ ដោយ​មិន​ឲ្យ​មានការ​ចំអកឡកឡឺយ​ដាក់​គណបក្សនយោបាយ​ដទៃ​៕​សរន​

មេបក្ស​ជួង​ដឹកនាំ​សមាជិក​ប្រមាណ​ប្រាំ​ម៉ឺន​នាក់​ហែរ​ក្បួន​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនា​ការឃោសនា​