មេបក្ស​ធម្មាធិបតេយ្យ​ស្នើសុំ​ឲ្យ​សមាជិកសភា​អឺរ៉ុប​ពិចារណា​ឡើងវិញ​លើ​ការអនុម័ត​របស់ខ្លួន​ឲ្យ​មាន​តម្លាភាព​

789
ចែករម្លែក
  • 132
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ លោកស្រី ពោធិ​តី សាវត្ថី បានស្នើ​សុំ​ឲ្យ​សមាជិកសភា​នៅក្នុង​សហគមន៍​អឺរ៉ុប ពិចារណា​ឡើងវិញ​លើ​ការអនុម័ត និង​សម្រេចចិត្ត​ឲ្យ​មាន​តម្លាភាព យុត្តិធម៌ ក្នុង​ស្តង់ដារ​តែមួយ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​។ ការស្នើ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​។

លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ (​រូប​ថ​តៈ មុនី​រ័ត្ន​)​

​យោងតាម​លិខិត​របស់​លោកស្រី ពោធិ​តី សាវត្ថី ដែល​រស្មី​កម្ពុជា​ទទួលបាន​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា បាន​ឲ្យ​ដឹងថា ការអនុម័ត​របស់​ស​មា​ជិ​ក​សភា​អឺរ៉ុប​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ដោយ​តម្រូវ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រឡប់​ចូលរួម​ការបោះឆ្នោត​សាជាថ្មី និង​អតីត​តំណាងរាស្ត្រ និង​មន្ត្រីជាន់ខ្ពស់​១១៨​រូប មាន​សេរីភាព​ចូលធ្វើ​នយោបាយ​ឡើងវិញ គឺ​គ្មាន​តម្លាភាព គ្មាន​យុត្តិធម៌ និង​មាន​ស្តង់ដារ​ពីរ​។

​លោកស្រី​បាន​បញ្ជាក់ថា នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នីតិកាល​ទី​៦ មាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចូលរួម​ក្នុងការ​បោះឆ្នោត ប្រម​ទាំង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៨០% បាន​ចូលរួម​បោះឆ្នោត​ផងដែរ​។ តើ​ចំណុច​ណា​ទៅ​បានជា​សមាជិកសភា​អឺរ៉ុប​ថា ការបោះឆ្នោត​ក្លែងក្លាយ​?​។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​រំលាយចោល ដោយសារ​គណបក្ស​នេះ បាន​ប្រព្រឹត្ត​ខុសច្បាប់​។ វា​ជា​សិទ្ធិ​សម្រេច​របស់​តុលាការ​មិនអាច​ស្ថាប័ន​ណាមួយ ឬ​អ្នកនយោបាយ​រំលោភបំពាន​បានឡើយ ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ​។ បើ​ប្រទេស​របស់​អស់លោក​វិញ ពេលដែល​មាន​សាលក្រម​របស់​តុលាការ​សម្រេច​ហើយ តើ​អស់លោក​ហ៊ាន​ប្រឆាំង​ជំទាស់​តាមចិត្ត​ចង់​ដែរឬទេ​? អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់ គឺ​ត្រូវតែ​ទទួលទោស​ស​គ្មាន​ការលើក​ល​ឬ​ង​ឡើយ​។

​លោកស្រី ពោធិ​តី សាវត្ថី បាន​បន្តទៀតថា សូម​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី នៃ​អាណត្តិ​ទី​៦ នេះ បាន​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ​បែប​ទំនើប​មួយ ដែលមាន​នីតិរដ្ឋ​ពិតប្រាកដ ថ្វី​ត្បិត តែ​ក្នុង​រដ្ឋសភា​មាន​សភាតំណាងរាស្ត្រ​មកពី​គណបក្ស​តែមួយ​ក៏ដោយ ។ ប៉ុន្តែ​គណបក្សនយោបាយ​ចំនួន​១៥​ទៀត​ដែល​មិនមាន​អាសនៈ​ក្នុង​រដ្ឋសភា គឺ​ត្រូវបាន​ប្រមូលផ្តុំ​ដើម្បី​ជា​ពហុ​ទស្សនៈ នៃ​គំនិត​បង្កើតជា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​ត្រូវបាន​ឡាយ​ព្រ​ហស្ត​លេខា​តែងតាំង លើ​ព្រះរាជក្រឹត្យ​ដោយ​អង្គ​ព្រះមហា​ក្ស ដើម្បី​ជួយ​កែ​តម្រង់​រាល់​ទង្វើ​អសកម្ម​របស់​រាជរដ្ឋាភិបាល​ថ្មី និង​ផ្តល់យោបល់​បន្ថែម​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ចូលរួម ផ្តល់យោបល់​ពង្រាងច្បាប់ ឬ​លិខិតបទដ្ឋាន​គតិ​យុ​ត​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល​។ ដូច្នេះ​លោក​មើលថា​ប្រទេស​នៅលើ​លោក​នេះ ប្រហែលជា​មិនទាន់មាន​របប​ប្រជាធិបតេយ្យ​បែប​ទំនើប​ជា​ឧទាហរណ៍​កម្ពុជា​ក្នុង​នីតិកាល​ទី​៦​នេះ​ទេ​៕