មេបក្ស​ប្រកាន់​តឹង​របស់​វៀតណាម​នឹង​ក្លាយជា​ប្រធានាធិបតី​

909
ចែករម្លែក

ប្រធានបក្សកុំម្មុយនីស្តវៀតណាម លោក ង្វៀន ភូ ត្រុង កាលពីថ្ងៃពុធទី៣តុលា ត្រូវបានតែងតាំងជាបេក្ខជនម្នាក់គត់សំរាប់តំណែងប្រធានាធិបតី ដែលប្រាកដជានឹងធ្វើអោយលោកក្លាយជាបុគ្គលមានអំណាចបំផុតនៅក្នុងប្រទេស។

មុខតំណែងកំពូល២នេះមិនត្រូវបានកាន់កាប់ដោយមនុស្សតែម្នាក់អស់ពេលរាប់ទសវត្សរ៍មកហើយ ដូច្នេះការតែងតាំងនេះនឹងអនុញ្ញាតអោយលោកត្រុង ដែលជាសមាជិកបក្សកុំម្មុយនីស្តអភិរក្សយូរឆ្នាំ បន្តជំរុញយុទ្ធនាការទ្វេ គឺប្រឆាំងអំពើពុករលួយនិងជនប្រឆាំងដែលលោកបានបានពុះពារធ្វើកន្លងមក។

ត្រុង ជាបេក្ខជនតែម្នាក់គត់សំរាប់ជំនួសតំណែងសពប្រធានាធិបតី ត្រាន ដាយ ក្វាង ដែលទើបទទួលមរណភាព ហើយវាមុខជានឹងត្រូវបានការអនុម័តពីសភាដែលនឹងជួបប្រជុំនៅថ្ងៃ២២តុលា។

គណបក្សបាននិយាយនៅក្នុងគេហទំព័ររបស់ខ្លួនថា” គណៈកម្មាធិការមជ្ឈិមបក្ស បានយល់ព្រមជាឯកច្ឆន្ទស្តីការតែងតាំងលោក ង្វៀន ភូត្រុងអោយកាន់តំណែងប្រធានាធិបតី”៕ដោយ:វាសនា