មេបក្ស​យុវជន​កម្ពុជា​ព្រមាន​ធ្វើ​មហា​បាតុកម្ម​មុខ​ទូត​អាមេរិក​-​អ​.​ស​.​ប បើសិនជា​មានការ​ព្យួរ​អាសនៈ​កម្ពុជា​

18958

(​ភ្នំពេញ​)៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស យុវជន​កម្ពុជា បានប្រកាសថា បើសិនជា​អង្គការ​សហ​ប្រជា​តិ (​អ​.​ស​.​ប​) ព្យួរ​អាសនៈ​កម្ពុជា នៅក្នុង​អង្គការសហប្រជាជាតិ តាម​សំណើ​របស់​អតីត​គណបក្សប្រឆាំង​នោះ គឺ​លោក​នឹង​ដឹកនាំ​សមាជិក​ស្ម័គ្រចិត្ត​នៃ​គណបក្ស​យុវជន​​កម្ពុជា ធ្វើ​មហា​បាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​នៅមុខ​តំណាង​អង្គការសហប្រជាជាតិ​ដើម្បី​ការពារ​ស្នា​ព្រះ​ហ​ស្ថ​​រប​បស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតនក​កោដ្ឋ​។​

​ការប្រកាស​គ្រោង​ធ្វើ​មហា​បាតុកម្ម​របស់​មឹ​ដឹកនាំ​កណប​ក្ស​យុវជន​កម្ពុជា គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​កញ្ញា កឹម មនោ​វិជ្ជា​ប្រធាន​ទំនាក់​​ទំនង​កិច្ចការ​សាធារណៈ អតីត​គណ​កប្ស សង្គ្រោះ​ជាតិ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ឯករាជ្យ (CCIM) និង​លោក ច​ន ស៊ី​ហ្វ​តុ​ន (John Sifton) តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រចាំ​នៅ​អាស៊ី​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​អង្គការសហប្រជាជាតិ ក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​បាន​ចូលរួម​ឆ្លើយ​​បំភ្លឺ​បញ្ហា​វិបត្តិ​នយោបាយ និង​បញ្ហា​ធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា និង​ការស្នើសុំ​ឲ្យ​អង្គការ​សហ​ប្រជា​តិ​ព្យួរ​អាសនៈ កម្ពុជា នៅ​អង្គការសហប្រជាជាតិ ដើម្បី​ទាមទារ​ឲ្យ​រស់​ឡើងវិញ​នៅ​លទ្ធិប្រជាធិបតេយ្យ ក្នុង​កម្ពុជា​និង​ការវិលត្រឡប់​មកវិញ​នៅ​អតីត​គណ​​បក្ស​សង្គ្រោះ​ជាតិ​។​

​លោក​បាន​សង្កត់ធ្ងន់ថា “​បើសិនជា​មានការ​ព្យួរ​អាសនៈ​កម្ពុជា​ក្នុង​អង្គការសហប្រជាជាតិ​មែន​នោះ ខ្ញុំ ពេជ្រ ស្រស់​នឹង​ដឹកនាំ​សមាជិក​​ស្ម​ក្រ័​ចិត្ត​នៃ​គណបក្ស​យុវជន​កម្ពុជា ធ្វើ​មហា​បាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិក និង​នៅមុខ​តំណាង​អង្គការសហប្រជាជាតិ​ដើម្បី​ការពារ​​ស្នា​ព្រះ​ហ​ស្ថ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទូត​។ ខ្ញុំ ពេជ្រ ស្រស់ ប្តេជ្ញា​ការពារ​ផលប្រយោជន៍​ជាតិខ្មែរ​តាមរយៈ​សិទ្ធិ​របស់​យើងខ្ញុំ​ដូច​​អស់លោក​បំផ្លាញ​ផលប្រយោជន៍​ខ្មែរ​តាម​សិទ្ធិ​របស់​អស់លោក​អញ្ចឹង​ដែរ ខ្ញុំ​ស៊ូស្លាប់​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​និង​ប្រយោជន៍​​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​ខ្មែរ​មិន​ធ្វើ​បម្រើ​បរទេស ដើម្បី​អំណាច​ខ្លួន​នោះទេ​”៕​ដោយៈ មុនី​រ័ត្ន​/sn