មេបក្ស LDP ទាមទារ​ឲ្យ គ​.​ជ​.​ប យក​សញ្ញា “​ធី​ក​” នៅក្នុង​ប្រអប់​បួន​ជ្រុង​​ទ្រវែង​តូច

1328
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា នេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ធ្វើ​សន្និសីទកាសែត​ស្តីពី​ជំហរ​របស់ LDP ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​បុរី​ពិភពថ្មី​សែន​សុខ​។​

​លោក ខឹម វាសនា ប្រមុខ​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បានប្រកាសថា “​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទាមទារ​សុំអោយ​ គ.ជ.ប យក​សញ្ញា​ធី​ក ឬ​ប្រហាក់ប្រហែល​នៅក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​តូច។ ការទាមទារ​នេះ គឺ​សំខាន់​ណាស់ យើង​ទាមទារ​យក​សន្លឹកឆ្នោត​បានការ គឺមាន​សញ្ញា​ធី​ក​នៅក្នុង​ប្រអប់​បួន​ជ្រុង​”៕