មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជួបពិភាក្សា​ជាមួយ​មេបញ្ជាការ​បញ្ជាការដ្ឋាន​រដ្ឋធានី​ហាណូយ

803
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោ​ធន​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​កងទ័ពជើងគោក​កម្ពុជា ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍ ង្វៀន ហុង​ថៃ (NGUYEN HONG THAI) មេបញ្ជាការ បញ្ជាការដ្ឋាន​រដ្ឋធានី​ហាណូយ កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ង្វៀន ហុង​ថៃ (NGUYEN HONG THAI) មេបញ្ជាការ​បញ្ជាការដ្ឋាន​រដ្ឋធានី​ហាណូយ បាន​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​នៃ​កងទ័ពជើងគោក​កម្ពុជា​។

​លោក ង្វៀន ហុង​ថៃ បាន​លើកឡើងថា ទំនាក់ទំនង​វៀតណាម​-​កម្ពុជា ជា​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរលុង​មកហើយ​។ ឧ​ត្ត​ម​សេនីយ៍​ត្រី សង្ឃឹមថា ទំនាក់ទំនង​ដ៏​ល្អ​នេះ នឹង​ពង្រឹង និង​ពង្រីក​បន្តទៅ​ថ្ងៃ​អនាគត​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ការធ្វើ​បទ​បង្ហាញ​របស់​បញ្ជា​ការបញ្ជា​ការដ្ឋាន​រដ្ឋធានី​ហាណូយ​។ មេ​បញ្ជា​បញ្ជាការ​កងទ័ពជើងគោក បញ្ជាក់ថា​ដំណើរ​ទស្សនកិច្ច​នេះ សបញ្ជាក់​ពី​មិត្តភាព​គ្រប់​ជ្រុងជ្រោយ​របស់​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​៕ ល​