មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ​សិង្ហ​បុរី​

574
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បញ្ជាការដ្ឋាន​ក​ង​ទ័ពជើងគោក​កម្ពុជា ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនិង​លោក តែ ជី​ហាន (Teo Chee Hean) ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នៅ​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នេះ​។​

​ក្នុងជំនួប​នេះ រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ណែ​ត និង​គណៈប្រតិភូ ដែល​បានមក​បំពេញ​ទស្សនៈ​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ប្រទេស​សិង្ហ​បុរី និង​ប្រទេស​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​តាំងពី​យូរ​ឡុង​ណាស់​មកហើយ និយាយ​ជារួម​ក្នុង​វិស័យ​មួយចំនួន ដូចជា​អប់រំ ពាណិជ្ជកម្ម ទេសចរណ៍ និង​និយាយ​ដោយឡែក​ក្នុង​វិស័យ​សន្តិសុខ​។ ឯកឧត្តម មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ទស្សនកិច្ច​របស់​ឯកឧត្តម មេបញ្ជាការ​កងទ័ពជើងគោក នាពេលនេះ នឹង​កាន់តែ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ​។

​ចំ​ណែ​លោក​ឧ​ត្ត​មេ​នី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការ​អរគុណ​ចំពោះ​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​បាន​អញ្ជើញ​រូបលោក និង​គណៈប្រតិភូ​កងទ័ពជើងគោក​មក​បំ​ពេញ​ទស្សនកិច្ច​ផ្លូវការ​។ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​បន្តថា ជា​ការពិត​ប្រទេស​កម្ពុជា និង​ប្រទេស​សឹង្ហ​បុរី មាន​ទំនាក់ទំនង​ជាមួយគ្នា​ជាង ៥០​ឆ្នាំ​មកហើយ ហើយ​ទំនាក់ទំនង​នេះ​នឹង​នៅតែ​បន្តទៅ​ថ្ងៃ​អនាគត​។​

​ពាក់ព័ន្ធ​ការងារ​សន្តិសុខ និង​សិ្ថ​រ​ភាព​ក្នុង​តំបន់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ដទៃ​ក្នុង​តំបន់​ត្រូវ​រួមគ្នា​ថែរក្សា បើ​ពុំមាន​សន្តិភាព និង​សិ្ថ​រ​ភាព នោះ​ក៏​ពុំមាន​ការអភិវឌ្ឍ​ផងដែរ​៕ ល​

#