មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជួប​អគ្គមេបញ្ជាការ​កងទ័ព​សិង្ហ​បុរី​

229
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
ក្រោយពី​ជំនួប​រវាង​មេទ័ព​ជើងគោ​កម្ពុជា​-​សឹង្ហ​បុរី ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក ម៊ែ​ល​វីន អង់ (Melvyn Ong) អគ្គមេបញ្ជាការ​កងទ័ព នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។​

​នៅក្នុង​ជំនួប​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក ម៊ែ​ល​វីន អង់ (Melvyn Ong) អគ្គមេបញ្ជាការ កងទ័ព នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី គាំទ្រ​ការរក្សា និង​បន្ត​ទំនាក់ទំនង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​។ ឧ​ត្ត​ម​សេនីយ៍​ឯក គាំទ្រ​គំនិត​ផ្តួចផ្តើម​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​អង្គភាព​ចំណុះ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​លើកឡើងថា ជាការ​ពិតណាស់​ការបង្កើត​ទំនាក់​ទំនាក់​រវាង​អង្គភាព​ថ្នាក់ក្រោម នឹង​នាំមក​នៅ​ភាព​ស្និត​ស្នាល និង​យោគយល់​គ្នា​កាន់តែ​ស៊ីជម្រៅ​។ មេបញ្ជាការ​កងទ័ពជើងគោក មានជំនឿថា កងទ័ព​ប្រទេស​ទាំងពីរ​នឹង​បង្កើត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​នាពេល​អនាគត​៕ ល​