ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
លោកបានស្វាគមន៍គណៈប្រតិភូនៃមន្ទីរពេទ្យហ្វាហាវMedicCanthoនិងបានថ្លែងអំណរគុណដល់ក្រុមការងារនៃមន្ទីរពេទ្យនេះដែលបានយកអស់កម្លាំងកាយចិត្តពេលវេលាសម្ភារៈថវិកា។ចូលរួមសហការជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមរយៈការសហការជាមួយនិងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។
លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានបន្តថាក្នុងនាមប្រទេសភូមិផងរបងជាមួយការទំនាក់ទំនងនេះគឺជាមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការសម្រាប់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។
លោកបានបញ្ជាក់ថាការទំនាក់ទំនងនេះមិនត្រឹមតែលើវិស័យសុខាភិបាលនោះទេប៉ុន្តែនឹងមានការទំនាក់ទំនងការលើវិស័យផ្សេងៗទៀតនៃប្រទេសទាំងពីរ។
ចំណែកលោកឧត្តមសេនីយ៍ត្រី វ៉ូ កៅគន់ សមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យហ្វាហាវ Medic Can Tho បានលើកឡើងថា លោក និងក្រុមការងារនៃមន្ទីរពេទ្យហ្វាហាវ Medic Can Tho ពិតជារីករាយ និងចូលរួមជួយកងទ័ពនិងប្រជាជនកម្ពុជាដោយភាពស្មោះត្រង់និងគ្មានលក្ខខណ្ឌ។
ជាក់ស្ដែងក្រុមការងារនៃមន្ទីរពេទ្យបានចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារនិងខេត្តតាកែវ។លោកបានបន្តថានេះគឺជាសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថានេះគឺជាលើកទី៣ហើយដែលមន្ទីរពេទ្យហ្វាហាវMedicCanThoបានចុះព្យាបាលប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃដោយលើកទី១.ព្យាបាលប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺនិងកំពង់ឆ្នាំង។លើកទី២.ព្យាបាលប្រជាពលរដ្ឋនៅខេត្តព្រះវិហារ និងលើកទី៣នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។
ក្រុមគ្រូពេទ្យមន្ទីរពេទ្យហ្វាហាវMedicCanThoនៃប្រទេសវៀតណាមសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ក្រុមការងារចុះជួយស្រុកព្រៃកប្បាសបញ្ជាការដ្ឋានកងទ័ពជើងគោកនិងយោធភូមិភាគទី៩នៃប្រទេសវៀតណាមបានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណជាង ២ពាន់នាក់ស្ថិតក្នុងបរិវេណអនុវិទ្យាល័យ ចំប៉ា ភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ៕S/