មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជួប​ជាមួយ​នាយក​វិទ្យាស្ថាន​កងទ័ពជើងគោក​វៀតណាម

420
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​មេ​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ជើងគោក​បានលើកឡើង​ថាៈ​ជំនួប​សវនាការ​រវាង​កងទ័ពជើងគោក​និង​វិទ្យាស្ថាន​កងទ័ពជើងគោក​ដា​ឡា​ត់នៃ​ប្រទេស​វៀតណាម​គឺ​បន្ត​ពង្រឹង​ចំណង​សាមគ្គីភាព​។​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ល្អ​មិត្ត​ភាពជា​ប្រពៃណី​របស់​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​ក្នុងនាម​ជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយគ្នា​។​

ទំនាក់ទំនង​នេះ​ក៏បាន​ផ្ដល់នូវ​ការសិក្សា​ដក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​លើ​ការងារ​ករ​សាង​និង​ពង្រឹងសមត្ថភាព​កងទ័ព​។​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ក៏បាន​ថ្លែងអំណរគុណ​ដល់​វិទ្យាស្ថាន​កងទ័ពជើងគោក​ដា​ឡា​ត់​ដែល​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​កងយោធពល​ខេមរភូមិន្ទ​នាពេល​កន្លងមក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ហ័ង​វ៉ាន់​មិញ​នាយក​វិទ្យាស្ថាន​កងទ័ពជើងគោក​ដា​ឡា​ត់​ក្នុងនាម​ជំនួសមុខ​ជូន​ក្រសួង​ការពារ​ប្រទេស​វៀតណាម​។​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​ក៏ដូចជា​កងយោធពល​ខេមរភូមិន្ទ​ដែល​បាន​ជួយ​បណ្តុះបណ្តាល​ភាសា​ខ្មែរ​ដល់​យោធិន​វៀតណាម​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។​សកម្មភាព​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ទាំងនេះ​បានបង្ហាញ​ឱ្យឃើញ​ពី​មិត្តភាព​ល្អជា​ប្រពៃណី​របស់​កងទ័ព​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បានទទួល​ជួប​សាវ​នា​ការ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ហ័ង​វ៉ាន់​មិញ​នាយក​វិទ្យាស្ថាន​កងទ័ពជើងគោក​ដា​ឡា​ត់នៃ​ប្រទេស​វៀតណាម​។​នៅ​សាល​សវនាការ​កងទ័ព​ជើងគោក​ដែល​នេះ​គឺជា​ជំនួប​លើក​ទី​២​រវាង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងពីរ​៕S/​