មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក អូស្ត្រាលី​

3448
ចែករម្លែក
មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក អូស្ត្រាលី​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក រី​ឆាត ប៊ឺ​រ (Richard Burr)​មេបញ្ជាការ​កងទ័ពជើងគោក​អូស្ត្រាលី​នៅ​ថ្ងៃទី​១១​ខែកញ្ញា​នេះ​។​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រុមការងារ​ពី​ក្រុង​បាងកក​ប្រទេស​ថៃ​។​

​ប្រភព​ដដែល​បន្តថា​ក្នុងជំនួប​នេះ​មេបញ្ជាការ​កងទ័ពជើងគោក​និង​អូស្ត្រាលី​បានបង្ហាញ​ពី​បំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កងទ័ពជើងគោក​កម្ពុជា ក្នុង​សកម្មភាព​ដែល​បាន​អនុវត្ត​កន្លងមក​។
​ជាការ​ឆ្លើយតប​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​ស្វាគមន៍​ចំពោះ​បំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​និង​កងទ័ព​អូស្ត្រាលី​ដែល​តែងតែ​គាំទ្រ ផ្តល់​ការហ្វឹកហ្វឺន និង​បណ្តុះបណ្តាល​ដល់​កងទ័ព​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​ជំនួប​នេះ​បាន​កើតឡើង​ខណៈដែល​នាយទាហាន​ទាំងពីរ​ង​ញ្ជើ​ញ​ចូលរួម​ក្នុង​សន្និសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​ប្រារព្ធ​នៅ​ប្រទេស​ថៃ​៕​សរន​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក រី​ឆាត ប៊ឺ​រ (Richard Burr)​មេបញ្ជាការ​កងទ័ពជើងគោក​អូស្ត្រាលី