មេបញ្ជាការ​កងទ័ព​ខេត្តព្រះវិហារ​នាំ​កម្លាំង​ជួយ​សង់ផ្ទះ​ជូន​អតីតយុទ្ធជន​

346
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ជួយ​សង់​ផ្ទះមួយ​ខ្នង​ជូន​អតីតយុទ្ធជន​ជា​ជនពិការ​។​ផ្ទះ​នោះ​សង់​នៅ​ភូមិ​ស្ថាពរ​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​ដោយមាន​ឈ្មោះ​លោក​សេង​សុវណ្ណ​រស់​អាយុ​៧០​ឆ្នាំ​។​

​លោក​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បាន​បញ្ជាក់ថា​សមាគម​អតីតយុទ្ធជន​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រធាន​គឺ​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​បងប្អូន​គ្រួសារ​អតីតយុទ្ធជន​ឱ្យ​ប្រសើរឡើង​។​បន្ទាប់ពី​ពួកគាត់​បាន​ចូលរួម​ក​បម្រើ​ប្រទេសជាតិ​ជាមួយ​រាជរដ្ឋាភិបាល​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ​ដោយបាន​លះបង់​ពេលវេលា​និង​បានធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​បាន​គូសបញ្ជាក់ថា​ជាក់ស្តែង​ថ្ងៃនេះ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​បាន​ដឹកនាំ​ក្រុមការងារ​ស​.​អ​.​ក​ក្រុង​ស្រុក​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​លើក​ផ្ទះមួយ​ខ្នង​មាន​ទំ​ហ៊ំ​៥​គុណ​៧​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ចំណាយ​ថវិកា​អស់​១០.៨០០.០០០​រៀល​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ជូន​អតីតយុទ្ធជន​ជា​ជនពិការ​ម្នាក់​នៅ​ក្រុង​ព្រះវិហារ​៕S/