មេបញ្ជាការ​កងទ័ព​ខេត្ត​ថ្នាក់ដឹកនាំ​កម្លាំង​ជួយ​សាងសង់​លំនៅស្ថាន​ជូន​គ្រួសារ​អតីតយុទ្ធជន

384
ចែករម្លែក
  • 203
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ខេត្តព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​ង​ទ័ព​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​សមាគម​អតីតយុទ្ធជន​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ​មន្ត្រីរាជការ​។​

ក្នុងនោះ​ដោយមាន​ការចូលរួម​ពី​អភិបាលស្រុក​ឆែប​និង​ក្រុម​ស​.​ស​.​យ​.​ក​.​ប្រមាណ​ជិត​៧០​នាក់​ដើម្បី​ជួយ​សាងសង់​លំនៅស្ថាន​ជូន​គ្រួសារ​អតីតយុទ្ធជន​ស្ថិតនៅ​ក្នុងភូមិ​ឆែប​លិច​ឃុំ​ឆែប​១ ស្រុក​ឆែប​កាលពី​ថ្ងៃទី​១៥​មិនា​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា បាន​មានប្រសាសន៍ ពាំនាំ​ការ​នឹករលឹក​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន ខេត្តព្រះវិហារ គ្រប់លំដាប់​ថ្នាក់ ចំពោះ​អតីតយុទ្ធជន​ទាំងអស់ ដោយ​គ្រប់​កាលៈទេសៈ ។​ថ្នាក់ដឹកនាំ​នៅតែ​គិតគូ​ពី​ជីវភាព​រស់នៅ របស់​អតីតយុទ្ធជន និង​គ្រួសារ​ពលី ពិការ​ជានិច្ច ព្រោះ​ការបាត់​បង់ជីវិត របួស​ពិការ​មកដល់​សព្វថ្ងៃនេះ ក៏​ដោយសារ​សង្គ្រាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា​បងប្អូន​ដែល​ពុំទាន់​ទទួលបាន​ផ្ទះ​ហើយ​គ្មាន​ដីធ្លី​និង​ផ្ទះសម្បែង​ពិតប្រាកដ សមាគម​អតីតយុទ្ធជន​ខេត្ត នឹង​បន្តរ​កដី និង​សាង​សង់ផ្ទះ​ជូន​ឲ្យ​បាន​គ្រប់ៗ​គ្នា ទៅតាម​គោល​ការ រាជរដ្ឋាភិបាល ដែល​បាន​កំណត់ទុក​។​

មេបញ្ជាការ​ផ្នែក​សឹក​រង​ឆែប លោក​វរៈសេនីយ៍ត្រី ឡុង សុ​ធឿន បាន​ប្រាប់​ឱ្យដឹងថា ផ្ទះ​ដែល​ត្រូវ​សាងសង់​ជូន​អ​ឌិ​តយុទ្ធ​ជន ឈ្មោះ យ៉ែម សុខុម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​និវត្តន៍​ជន និង​មាន​ប្រពន្ធ​ឈ្មោះ ចក អឿន អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​នោះ ផ្ទះ​១​ខ្នង​នេះ​សង់​ក្នុង​ទំហំ​ទទឹង​៦​ម៉ែត្រ និង​បណ្តោយ​៨​ម៉ែត្រ សង់​ពី​ឈើ ជញ្ជាំង​បាំង​ក្តារ និង​ដំបូល​ប្រក់​ស័ង្កសី​។​

​ផ្ទះ​នេះ​ត្រូវ​ចំណាយ​ថវិកា ចំនួន​១០.៣៥០.០០០​រៀល ។ លោក​ថា ក្រោយពី​ទទួលបាន​ផ្ទះ​ថ្មី​១​ខ្នង ម្ចាស់ផ្ទះ​ក៏​នៅ​ទទួលបាន​ប្រាក់ ១០០​ដុល្លារ អង្ករ​៥០​គីឡូក្រាម មី​៣​កេះ ទឹកត្រី​២​យួ ទឹកស៊ីអ៊ីវ​២​យួ និង​ត្រីខកំប៉ុង​២​យួ បន្ថែមទៀត ពី​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តព្រះវិហារ​។

លោក​ឡុង សុ​ធឿន បាន​បន្តទៀតថា​នៅក្នុងពេល​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា បាន​ចែក​គ្រឿង​បរិភោគ និង​ថវិកា ដល់​ជនពិកា ដូន និង​តា​ចាស់ជរា ដែលជា​គ្រួសារ​អតីតយុទ្ធជន ២០​នាក់​បន្ថែមទៀត​។

ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​២​ម៉ឺន​រៀល និង​សា​រ៉ុង​១ ដែល​គ្រឿង​បរិភោគ និង​ថវិកា​ទាំងនេះ បានមកពី​ការចូលរួម​បរិច្ចាគ របស់​មន្ត្រី​គ្រប់​ស្ថាប័ន នៅក្នុង​ស្រុក​ឆែប​៕S/