មេបញ្ជាការ​កងទ័ព​អាម៉េរិក​អះអាងថា ការគំរាមកំហែង​ពី​អ៊ីរ៉ង់​នៅ​តំបន់​ឈូង​សមុទ្រ​នៅ​តែ​មាន​

535
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ នាវាចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ច្រើន​គ្រឿង​ព្រមទាំង កងទ័ពជើងគោក​មួយ​ចំនួន​ទៅ តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​ដោយ​​និយាយថា​មាន​ការគំរាមកំហែង​ពី​អ៊ីរ៉ង់ ចំ​ពេល​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​កាន់តែ​ខ្លាំង​ឡើង រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នេះ​។​

​លោក Kenneth Franklin “Frank” McKenzie មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល​អាមេរិក​បាន​និយាយថា ” លោក ជឿ​ថា​ចំណាត់ការ​យោធា​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​​រដ្ឋាភិបាល​វ៉ាស៊ីនតោន នៅ​ឈូង​សមុទ្រ​ពែ​ក្ស​នោះ​ធ្វើឱ្យ​អ៊ីរ៉ង់ “​ថយ​ត្រឡប់​ទៅវិញ និង​គិត​ឡើងវិញ​” ប៉ុន្តែ ការគំរាមកំហែង​ពី​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នេះ នៅតែ​បន្ត​កើតមាន ” ។​

​ដោយ​និយាយ​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​បា​ដា​ត ប្រទេស​អ៊ីរ៉ាក់ លោក Kenneth Franklin “Frank” McKenzie បាន​និយាយថា លោក​មិន​ប្រាកដ​ទេ​ថា​តើ​​ចលនា​កងទ័ព​របស់​សហរដ្ឋ​អាម៉េរិក​បានធ្វើឱ្យ​មានកា​រ​ចាប់អារម្មណ៍​យូរ​ប៉ុន្មាន​លើ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នោះទេ​។​

​លោក បាន​ប្រាប់​សារព័ត៌មាន​AP​ថា “​វា​គឺជា​ការវាយតម្លៃ​របស់​ខ្ញុំ​ដែល​ថា នេះ​បាន​ធ្វើឱ្យ​អ៊ីរ៉ង់​ថយក្រោយ​បន្តិច​ខ្លះ​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា​ពួកគេ ព្រម​ទទួលស្គាល់​ស្ថានភាព​នៅពេលនេះ តាម​បែប​យ​យុទ្ធសាស្ត្រ ដែរ​ឬ​អត់​នោះ​”​។​

​នៅក្នុង​កិច្ច​សម្ភាសន៍​ដាច់​ដោយឡែក​មួយ​ជា​សារព័ត៌មាន​NBC មេបញ្ជាការ​អាម៉េរិក​នេះ ក៏​បាន​និយាយ​ផងដែរ​ថា លោក​គិតថា “​ការគំរាមកំហែង​ពី​អ៊ីរ៉ង់​គឺ​នៅតែមាន “៕​ដោយ​៖​សុខា​/sn

នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក USS Abraham Lincoln ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​