មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ចុះ​មើល​អតីតយុទ្ធជន​ជួប​ការលំបាក​

709
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា ប្រធាន ស​.​អ​.​ក ខេត្តព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​បាន​ដឹកនាំ ក្រុមការងារ​សអក​ខេត្ត​បាន​អញ្ជើញ​ចុះ​សំណេះសំណាល​និង​សួរសុខទុក្ខ​អតីតយុទ្ធជន​ដែលមាន​ជីវភាព​ក្រីក្រ​លំបាក ចំនួន​២​នាក់ ដល់​លំនៅស្ថាន​។​

​អតីតយុទ្ធជន​ពីរ​នាក់​ឈ្មោះ​ភួង​សា​វឿ​ត​ភេទ​ប្រុស​ជា​ជនពិការ​រស់នៅ​ភូមិ​កំពង់ចម្លង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​។​ឈ្មោះ​រស់​ណៃ​ភេទ​ប្រុស​ជា​ជនពិការ​រស់នៅ​ភូមិ​ភារកិច្ច​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​អតីតយុទ្ធជន ទាំង​២​នាក់ ក្នុង​មួយ​នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១០០.០០០​រៀល មី​១​កេស ទឹកក្រូច​១​កេស ទឹកស៊ីអ៊ីវ​២​យួរ ទឹកត្រី​២​យួរ ទឹកដោះគោ​១​ឡូ បី​ចេង​១​គីឡូ ស្ករសរ​១​គីឡូ​។​

​ក្នុង​ពិធី​សំណេះសំណាល​និង​សួរសុខទុក្ខ​នេះ​ក្រោយពី​ឃើញ​ផល​លំបាក​មួយចំនួន​របស់​បងប្អូន​អតីតយុទ្ធជន​ឯកឧត្តម​ប្រធាន​សអក​ខេត្តព្រះវិហារ​បាន​សន្យា​ធ្វើ​បន្ទប់ទឹក​និង​បង្គន់​អនាម័យ​ទំហំ​២​គុណ​២,៥​ម៉ែត្រ​គ្រោង​និង​ចំណាយ​ថវិកា​អស់​ចំនួន ៣​លាន​រៀល ជូន​អតីតយុទ្ធជន ឈ្មោះ ភួង សា​វឿ​ត​ផង​ង​ដែរ​៕S/​